• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកទោសជាង ៣.៧០០ នាក់ ត្រូវបានលើកលែងទោសតាមសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងហាណូយ ការិយាល័យប្រធានរដ្ឋបានសម្របសម្រួលជាមួយក្រសួងនគរបាល និងស្ថាប័នពាក់ព័ន្ធធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋអំពីការលើកលែងទោសឆ្នាំ ២០២៤។
តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមក្នុងសន្និសីទសារព័ត៌មានស្តីពីការលើកលែងទោសក្នុងឆ្នាំ២០២៤ (រូបថត៖ VGP/LS)

យោងតាមសេចក្តីសម្រេចចិត្តលើកលេងទោសឆ្នាំ ២០២៤ របស់ប្រធានរដ្ឋ ដែលទើបនឹងប្រកាស លោកប្រធានរដ្ឋបានសម្រេចផ្តល់ការលើកលែងទោសដល់ទណ្ឌិតចំនួន ៣.៧៦៣ នាក់ដែលកំពុងជាប់ពន្ធនាគារ។ សេចក្តីសម្រេចលើកលែងទោសនេះ ចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Pham Thanh Ha បានឲ្យដឹងថា៖ “ការពិចារណាលើកលែងទោសត្រូវបានអនុវត្តទៅតាមបទប្បញ្ញត្តិនៃច្បាប់។ ដូចការលើកលែងទោសដែលបានអនុវត្តជាច្រើនឆ្នាំមកនេះ នៅពេលពិចារណាលើការលើកលែងទោស គោលការណ៍មួយចំនួនត្រូវអនុវត្តតាម ពោលគឺការលើកលែងទោស ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តឹងរ៉ឹង បើកចំហ និងតាមបែបប្រជាធិបតេយ្យ ធានាបាននូវភាពយុត្តិធម៌ ចំមុខសញ្ញានិងលក្ខខណ្ឌស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីឲ្យទណ្ឌិតដែលមានសិទ្ធិទាំងអស់ត្រូវបានពិចារណា ហើយមិនអនុញ្ញាតឲ្យទណ្ឌិតណាដែលមិនបំពេញលក្ខខណ្ឌកំណត់ត្រូវបានពិចារណាលើការលើកលែងទោសឡើយ”។

ការលើកលែងទោសគ្មានការរើសអើង ឬកំណត់អ្នកទោសណាក៏ដោយ មិនថាអ្នកទោសវៀតណាម ឬជនបរទេសនោះទេ។ ទាក់ទិននឹងករណីជនបរទេសដែលទទួលបានការលើកលែងទោសលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានឲ្យដឹងថា មានទណ្ឌិត២០នាក់ដែលមានសញ្ជាតិបរទេស។

“បន្ទាប់ពីករណីទាំងនេះត្រូវបានលើកលែងទោសរួច ក្រសួងការបរទេសនឹងផ្ញើកំណត់ទូតទៅកាន់ភ្នាក់ងារតំណាងការទូតនិងស្ថានកុងស៊ុលនៃប្រទេសពាក់ព័ន្ធ ដោយស្នើសុំឱ្យទីភ្នាក់ងារការទូតនិងស្ថានកុងស៊ុល ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរវៀតណាមក្នុងការទទួលជនដែលបានលើកលែងទោស ដើម្បីនាំមនុស្សទាំងនេះវិលត្រឡប់ទៅប្រទេសវិញ ឬទៅកាន់កន្លែងរស់នៅសមស្របនិងសុវត្ថិភាព”។

ក្នុងសន្និសីទសារព័ត៌មានផងដែរនោះ ស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថា រដ្ឋាភិបាលបានដឹកនាំក្រសួងនគរបាល និងគណៈកម្មាធិការប្រជាជនក្រុង-ខេត្ត អនុវត្តគោលនយោបាយ ដើម្បីឲ្យប្រជាពលរដ្ឋដែលលើកលែងទោសសម្របខ្លួនក្នុងសហគមន៍បានឆាប់ៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top