• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកដឹកនាំរឿងវៀតណាមម្នាក់ ទទួល​ពានរង្វាន់នៅមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២២​

ជាមួយនឹងខ្សែភាពយន្ត "Giac Mo Goi Cuon" (Spring Roll Dream) អ្នកដឹកនាំរឿងស្ត្រីវៀតណាមម្នាក់បានទទួលពានរង្វាន់ដ៏មានសក្តានុពល នៅមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២២។
  Mai Vu អ្នកដឹកនាំរឿងនៃខ្សែភាពយន្ត " Giac Mo Goi Cuon "។  
 

នាពេលថ្មីៗនេះ ខ្សែភាពយន្ត "Giac Mo Goi Cuon " របស់អ្នកដឹកនាំរឿង វៀតណាម អ្នកស្រី Mai Vu ត្រូវបានជ្រើសតាំងសម្រាប់ពានរង្វាន់ Light On Women Award ២០២២ នៅមហោស្រពភាពយន្ត Cannes លើកទី ៧៥។ ពានរង្វាន់នេះត្រូវបានបង្ហាញមុខកាលពីឆ្នាំមុន ដោយភាគីអ្នកឧបត្ថម្ភធំៗរបស់ Cannes បានប្រកាស។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីស្វែងរកនិងលើកទឹកចិត្តផលិតករភាពយន្តជាស្ត្រី ដើម្បីជួយពួកគេក្នុងស្ថានភាពកង្វះខាតថវិកាសម្រាប់ផលិតភាពយន្ត។ ដោយជ័យជម្នះនេះ អ្នកដឹកនាំរឿង   Mai Vu បានទទួលរង្វាន់ជាទឹកប្រាក់ចំនួន ៣០.០០០ អឺរ៉ូ។

មុនពេលឈ្នះពានរង្វាន់ Light On Women Award ២០២២ ភាពយន្ត "Giac Mo Goi Cuon" ត្រូវបានចាក់បញ្ចាំងក្នុងពានរង្វាន់ La Cinef នៃមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២២ផងដែរ។ ខ្សែភាពយន្តនេះបានចូលក្នុងបញ្ជីស្នាដៃឆ្នើមទាំង ១៦ ក្នុងចំណោមស្នាដៃសរុបចំនួន ១៥២៨ ដែលចូលរួមការប្រកួត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់នូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់នូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

ក្នុងអំឡុងពេល៥៥ ឆ្នាំកន្លងមកនេះ កម្ពុជា និង វៀតណាមបានបញ្ជាក់យ៉ាងច្បាស់ចំពោះពិភពលោកនូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងប្រកបដោយភាពធន់នឹងការប្រែប្រួលខាង ភូមិសាស្ត្រនយោបាយក្នុងតំបន់ និងអន្តរជាតិ។

Top