• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញវាយតម្លៃថា ប្រជាជនអាមេរិកមិនស្រុះចិត្តចំពោះសង្គ្រាមនៅវៀតណាម

នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ជនជាតិអាមេរិកភាគច្រើន រួមទាំងសមាជិកបម្រើការ និងអតីតទាហានជាច្រើននាក់ បានជឿថា សង្រ្គាមវៀតណាមគឺជាកំហុសមួយ ហើយថា សហរដ្ឋអាមេរិកគួរតែចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយ។
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៧ ខែមករា ឆ្នាំ១៩៧៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅទីក្រុងប៉ារីស (ប្រទេសបារាំង) (រូបថត៖ Van Luong/TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម និងការស្ដារឡើងវិញនូវសន្តិភាពនៅវៀតណាម (២៧ មករា ១៩៧៣ - ២៧ មករា ២០២៣) ក្រុមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅទីក្រុងវ៉ាស៊ីងតោនបានជួបសម្ភាសន៍ជាមួយលោកបណ្ឌិត Andrew Wells-Dang អ្នកជំនាញជាន់ខ្ពស់អំពីវៀតណាមនៅមជ្ឈមណ្ឌលអាស៊ីនៃវិទ្យាស្ថានសន្តិភាពអាមេរិក។

ធ្វើការវាយតម្លៃលើមតិសាធារណរបស់ប្រជាជនអាមេរិក អំពីការបញ្ចប់សង្គ្រាមនៅវៀតណាម លោកបណ្ឌិត Andrew Wells-Dang បាននិយាយថា ក្រឡេកមើលឡើងវិញកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ប្រជាជនអាមេរិកចងចាំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងក្នុងការបញ្ជូនទាហានអាមេរិកដែលកំពុងចូលរួមក្នុងសង្គ្រាមនៅវៀតណាមឲ្យវិលត្រឡប់មកប្រទេសវិញ ដោះលេងអ្នកទោសសង្គ្រាម។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ជនជាតិអាមេរិកភាគច្រើន រួមទាំងសមាជិកបម្រើការ និងអតីតទាហានជាច្រើននាក់ បានជឿថា សង្រ្គាមវៀតណាមគឺជាកំហុសមួយ ហើយថា សហរដ្ឋអាមេរិកគួរតែចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយ។

យោងតាមទស្សនៈរបស់លោក Wells-Dang ប្រធានាធិបតី Richard Nixon នៅពេលនោះបានដឹងថា ប្រជាជនរបស់ខ្លួនមិនស្រុះចិត្តចំពោះសង្គ្រាមនៅវៀត ណាមនៅឡើយ  ហើយបានព្យាយាមបញ្ចប់សង្រ្គាម ខណៈពេលដែលនៅតែរក្សាកិត្តិយស និងកិត្យានុភាពរបស់អាមេរិក។

ទាក់ទិននឹងអត្ថន័យនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកបណ្ឌិត Andrew Wells-Dang បាននិយាយថា បន្ទាប់ពីសង្គ្រាមបានបញ្ចប់ សហរដ្ឋអាមេរិក និងវៀតណាមបានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងការទូតឡើងវិញ និងកសាងកិច្ចសហប្រតិ បត្តិការលើវិស័យជាច្រើន រួមទាំងរវាងរដ្ឋាភិបាល និងរវាងប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះ រួមមានជំនួយរបស់សហរដ្ឋអាមេរិក ដើម្បីជំនះ ពុះពារលើផលវិបាកសង្គ្រាម ដូចជាគ្រាប់មីន និងជាតិពុលពណ៌លឿងទុំ- ប្រការដែលត្រូវបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith

អគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith

ពិធីបដិសណ្ឋារកិច្ចផ្លូវការស្វាគមអគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ភរិយា និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ បានប្រារព្ធឡើងយ៉ាងឱឡារិក តាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។

Top