• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញនៅប្រទេសសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលី

លោកបណ្ឌិត Le Hong Hiep អ្នកជំនាញនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS - Yusof Ishak Institute) ប្រទេសសិង្ហបុរីបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត នឹងជួយបង្កើតលក្ខខណ្ឌសម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងនាយករដ្ឋមន្ត្រី  លោក Pham Minh Chinh ។  (រូបថត៖ Duong Giang/TTXVN)

អ្នកជំនាញ និងអ្នកប្រាជ្ញនៅប្រទេសសិង្ហបុរីបានសម្តែងចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់អូស្ត្រាលីនាពេលថ្មីៗនេះ ក្នុងនោះវៀតណាម និងអូស្ត្រាលីបានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បើកចេញទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី ដែលនឹងកាន់តែទូលំទូលាយ មានប្រសិទ្ធភាព និងជាក់ស្តែងជាងនាពេលអនាគត។

លោកបណ្ឌិត Le Hong Hiep អ្នកជំនាញនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS - Yusof Ishak Institute) ប្រទេសសិង្ហបុរីបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត នឹងជួយបង្កើតលក្ខខណ្ឌសម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតនាពេលខាងមុខ។ លើសពីនេះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh លើកនេះក៏បង្ហាញពីការបង្កើនតួនាទី និងជំហរអន្តរជាតិរបស់វៀតណាម ព្រមទាំងបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងរបស់វៀតណាម ក្នុង គោលនយោបាយការបរទេសរបស់អូស្ត្រាលី។

បណ្ឌិត Tran Thi Bich អ្នកជំនាញនៃសាលា Lee Kuan Yew School of Public Policy - National University Singapore ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសអូស្ត្រាលី។ ចែករំលែកទស្សនៈអំពីយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីភាគីទាំងពីរបានដំឡើងទំនាក់ទំនងការទូត បណ្ឌិត Tran Thi Bich បានសង្កត់ធ្ងន់ កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ការផ្លាស់ប្តូរថាមពលស្អាត និងសេដ្ឋកិច្ចឌីជីថល។

អ្នកជំនាញក៏ជឿជាក់ថា ការដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនង នឹងរួមចំណែកជារួមដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលីនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top