• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ីស្រាអែលនិងរុស្ស៊ីនឹងរួមសហការក្នុងដំណើរការដកកងកម្លាំងបរទេសចេញពីប្រទេសស៊ីរី


 នាយករដ្ឋមន្ត្រីអ៊ីស្រា អែល លោក Benjemin Netayahu
 

 រុស្ស៊ីនិងអ៊ីស្រាអែលនឹងរួមសហការគ្នា ដើម្បីធានាដំណើរការដកកងកម្លាំងបរទេសចេញពីស៊ីរី។ នាថ្ងៃទី៣ ខែ​មីនា​ ឆ្នាំ​​២០១៩ យោងតាមសេចក្ដីប្រកា​សរបស់នាយករដ្ឋម​ន្ត្រីអ៊ីស្រា អែល លោក Be​njemin Netayah​u នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កាលពីសប្តាហ៍មុន​នោះ លោកបានលើក ​ច្បាស់​ថា អ៊ីស្រាអែល​នឹង​បន្តវាយប្រហារតាមជើងអា​កាសសំដៅលើគោលដៅ​ Hezbollah នៅប្រទេសស៊ីរី​ ព្រមទាំង​រក្សាការ​ទាក់ទង​តាមខ្សែ​ទូរស័ព្ទក្តៅរវាងរុស្ស៊ី និង​អ៊ីស្រាអែល ដើម្បី​ទប់ស្កាត់​ជម្លោះរ​វាង​កង​កម្លាំង​ប្រទេស​ទាំង​ពីរ​។

​​លោក Benjemin Netayahu ក៏បានបន្តទៀតថា ថ្នាក់ដឹករុស្ស៊ី និង​អ៊ីស្រាអែលបានឯកភាព​គ្នាលើគោលដៅរួម​ស្តីពីការនាំយក​កងកម្លាំងបរទេស​ដែលធ្លាប់​មកដល់​ប្រទេស​ស៊ីរីបន្ទាប់​ពីសង្គ្រាមស៊ីវិល​បាន​ផ្ទុះឡើង​ក្នុង​រយៈ​ពេល​ជាង​ ៨ ឆ្នាំកន្លង​ទៅ ឲ្យចេញពីប្រទេស ​    មជ្ឈឹមបូព៌ានេះ។ លោកបា​នអះអាងទៀត​ថា ភាគីទាំង​ពីរបាន​យល់​​បង្កើត​កងកម្លាំង​ពិសេស​​រួម ដើម្បីសម្រេចគោលដៅនេះ។ ក៏ប៉ុន្តែថ្នាក់ដឹក​នាំអ៊ីស្រាអែល​មិនបានផ្តល់​ព័ត៌មាន​​លម្អិតបន្ថែមទៀតនោះ​ឡើយ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top