• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អះអាងតួនាទីសម្របសម្រួល ដឹកនាំ និងរៀបចំរបស់វៀតណាមក្នុងការលើកកំពស់ពហុភាគីនិយម

បណ្ដាក្រសួង ផ្នែក និងស្ថាប័នទាំងអស់បានឯកភាពថា កិច្ចប្រជុំកំពូល P4G លើកទី៤ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយអះអាងនូវតួនាទីសម្រប សម្រួល ដឹកនាំ និងរៀបចំរបស់វៀតណាមក្នុងការលើកកម្ពស់ពហុភាគីនិយម និង សាមគ្គីភាពអន្តរជាតិនិយាយរួម។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ។

បណ្ដាក្រសួង ផ្នែក និងស្ថាប័នទាំងអស់បានឯកភាពថា កិច្ចប្រជុំកំពូល P4G លើកទី៤ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយអះអាងនូវតួនាទីសម្រប សម្រួល ដឹកនាំ និងរៀបចំរបស់វៀតណាមក្នុងការលើកកម្ពស់ពហុភាគីនិយម និង សាមគ្គីភាពអន្តរជាតិនិយាយរួម។ អាស្រ័យហេតុនេះ បង្កើតសញ្ញាសម្គាល់យ៉ាងច្បាស់ លាស់ ដែលទទួលបានការវាយតម្លៃខ្ពស់ពីមិត្តភក្តិអន្តរជាតិ។

យោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ការរៀបចំកិច្ចប្រជុំនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អប្រសើរជាច្រើនចំពោះគណៈប្រតិភូអន្តរជាតិអំពីភាពច្នៃប្រឌិត ភាពបត់បែន និងសមត្ថភាពរបស់វៀតណាមក្នុង ការរៀបចំ សម្របសម្រួល និងប្រតិបត្តិសន្និសីទពហុភាគីធំៗ។ ការងារធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវបានអនុវត្តន៍ប្រកបដោយរបៀបរៀបរយ និងវិជ្ជាជីវៈ ដោយគ្មាន ឧប្បត្តិហេតុណាមួយកើតឡើង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

នាថ្ងៃទី១៧ ខែមិថុនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី៣៥ ទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបពិភាក្សាជាមួយលោក Sergey Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft។

Top