• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អំពាវនាវឲ្យប្រជាជនផ្គត់ផ្គង់យ៉ាងសកម្មនិងដោយម្ចាស់ការនូវព័ត៌មានទាក់ទិនដល់ជម្ងឺរាតត្បាត

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ផ្លាស់ប្ដូរមតិអំពីការតាមរកស្លាកស្នាមរបស់ករណីឆ្លង Covid-19។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានស្ដាប់ក្រុមព័ត៌មានឆ្លើយតបលឿនការងារបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺ Covid-19 ជម្រាបជូនអំពីការតាមរកស្លាកស្នាមរបស់ករណីឆ្លង វីរុសនាពេលកន្លងទៅ។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអំពាវនាវឲ្យប្រជាជននៅតំបន់ កើតមានជម្ងឺ ប្រើប្រាស់ជាអតិបរមានូវឧបករណ៍ផ្សព្វផ្សាយសង្គម ដើម្បីផ្គត់ផ្គង់ ព័ត៌មានពាក់ព័ន្ធដល់ជម្ងឺរាតត្បាត។ ប្រការនេះមិនត្រឹមតែសំដៅការពារផ្ទាល់ខ្លួន ប៉ុណ្ណោះទេ ថែមទាំងធានាសុវត្ថិភាពសម្រាប់សហគមន៍ទាំងមូលទៀតផង។

គួរបញ្ជាក់ថា ក្រុមព័ត៌មានឆ្លើយតបលឿនការងារបង្ការ ប្រយុទ្ធប្រឆាំងនឹង Covid-19 មានអ្នកស្ម័គ្រចិត្តធ្វើការដោយផ្ទាល់ជាង១០០នាក់ រួមជាមួយអ្នក ស្ម័គ្រចិត្តជួយឧបត្ថម្ភតាមប្រព័ន្ធអនឡាញរាប់ពាន់នាក់ផ្សេងទៀតសំដៅផ្ទៀង ផ្ទាត់ព័ត៌មានពាក់ព័ន្ធដល់ករណី F1, F2, F3 នានា ដោយប្ដេជ្ញាចិត្តមិនបំភ្លេច ករណីណាមួយឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគូសបញ្ជាក់ពីសាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ស្តីពីតួនាទីរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគូសបញ្ជាក់ពីសាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ស្តីពីតួនាទីរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តផ្តោតការយកចិត្តទុកដាក់លើសុន្ទរកថាសំខាន់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នៅឯកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅប្រទេសសិង្ហបុរី ដែលលោកបានគូសបញ្ជាក់ជាពិសេសលើសារដែលថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនត្រឹមតែជាចំណុចប្រសព្វសម្រាប់បញ្ហាប្រឈមសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃដំណោះស្រាយសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទៀតផង។

Top