នេះគឺជាកញ្ចប់ជំនួយលើកទី ១២៥
ក្រោមគំនិតផ្តួចផ្តើម “Zad Al-Izza: ពីអេហ្ស៊ីបទៅហ្គាហ្សា” ដែលបានចាប់ផ្តើមនៅចុងខែកក្កដា ឆ្នាំ ២០២៥។ កញ្ចប់ជំនួយនេះរួមមាន៖
អាហារជាង ៣.៥០០ តោន ថ្នាំពេទ្យនិងឧបករណ៍វេជ្ជសាស្ត្រជាង ២.៣០០ តោន
ជាមួយនឹងប្រេងឥន្ធនៈ ទឹកដោះគោទារក ភួយ តង់ សម្ភារៈ និងសម្លៀកបំពាក់រដូវរងា។
បច្ចុប្បន្ននេះ
ប្រទេសអេហ្ស៊ីបបានដើរតួនាទីនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា
ក្នុងអំឡុងពេលពីរឆ្នាំនៃជម្លោះ។ តាមនោះ
ទីក្រុងគែរបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដើម្បីផ្តល់ជំនួយមនុស្សធម៌ជាង ៨០០.០០០
តោនដល់តំបន់ហ្គាហ្សា ស្មើរនឹង ៧០% នៃជំនួយអន្តរជាតិសរុបសម្រាប់តំបន់ហ្គាហ្សា។
ទន្ទឹមនឹងនោះ
អេហ្ស៊ីបក៏កំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហ្គាហ្សាក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក
ហើយបានសម្របសម្រួលដំណើរការសន្ទនាផ្សះផ្សាជាតិរវាងបក្សពួកប៉ាឡេស្ទីននានាផងដែរ៕







