លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមនាថ្ងៃទី ២៨ ខែមករា តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ដោយបង្ហាញយ៉ាងស៊ីជម្រៅអំពីការយកចិត្តទុកដាក់ខ្ពស់និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបឡើងដល់កម្រិតថ្មីមួយ និងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរវាងអាស៊ីនិងអឺរ៉ុប។
នេះជាលើកទីពីរហើយដែលថ្នាក់ដឹកនាំកំពូលនៃសហភាពអឺរ៉ុប
អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្រោយពីដំណើរទស្សនកិច្ចរបស់លោកប្រធាន Herman
Van Rompuy ក្នុងឆ្នាំ ២០១២។
ដំណើរទស្សនកិច្ចលើកនេះរបស់លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប António Costa គឺជាព្រឹត្តិការណ៍ការទូតពិសេសមួយ
ដែលបានធ្វើឡើងបន្ទាប់ពីវៀតណាមបានរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្សប្រកបដោយជោគជ័យ។
សមិទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការ
ក្នុងរយៈពេល
៣៥ ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៨
ខែវិច្ឆិកា ឆ្នាំ ១៩៩០ ពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការដំបូងដ៏តូចតាច
ទំនាក់ទំនងរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម
សម្រេចបានវឌ្ឍនភាពធំៗនិងគួរឱ្យចាប់អារម្មណ៍។ សព្វថ្ងៃនេះ វៀតណាមបានក្លាយជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់បំផុតរបស់សហភាពអឺរ៉ុប។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៥
និងបានអនុវត្តន៍យន្តការសន្ទនាជាប្រចាំចំនួន ៨។
វៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
ដែលបានបង្កើតសសរស្តម្ភសហប្រតិបត្តិការទាំងអស់ជាមួយសហភាពអឺរ៉ុប។
គួរឲ្យកត់សម្គាល់
នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)
គឺជាគំរូមួយនៅក្នុងតំបន់។ EVFTA បានជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ
៤០% ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីការចូលជាធរមាន (ឆ្នាំ ២០២០)។
បច្ចុប្បន្ននេះ
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ (បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក
និងកូរ៉េខាងត្បូង) ជាទីផ្សារនាំចេញធំជាងគេទី ៣ និងជាទីផ្សារនាំចូលធំជាងគេទី ៥
របស់វៀតណាម។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហភាពអឺរ៉ុបនៅក្នុងអាស៊ាន។
កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍
គឺជាសសរស្តម្ភថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសសមាជិកសហភាពអឺរ៉ុបជាច្រើន។
នៅឆ្នាំ ២០២៥ វៀតណាម និងប្រទេសសមាជិកសហភាពអឺរ៉ុបនានា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន៖
ភាពជាដៃគូយុទ្ធសាស្ត្រលើកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងនវានុវត្តន៍រវាងវៀតណាមនិងស៊ុយអែត; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរឌីជីថល
និងសេដ្ឋកិច្ចឌីជីថលរវាងវៀតណាមនិងអេស្តូនី; កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍រវាងវៀតណាម និងបារាំង។
សហភាពអឺរ៉ុបក៏ផ្តល់អាទិភាពដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអភិវឌ្ឍន៍បៃតង
ប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ហើយកំពុងអនុវត្តន៍គម្រោងមួយចំនួននៅវៀតណាមក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមច្រកទ្វារសកល
ផងដែរ។ លោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាមបានវាយតម្លៃថា៖
“ក្នុងរយៈពេល ៣៥
ឆ្នាំកន្លងមក ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាមបានអភិវឌ្ឍន៍ហើយសព្វថ្ងៃនេះបានក្លាយជាទំនាក់ទំនងដ៏ខ្លាំងក្លានិងទូលំទូលាយបំផុតមួយ
ដែលត្រូវបានបង្ហាញតាមរយៈទិដ្ឋភាព និងវិស័យជាច្រើន ចាប់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម
ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព រហូតដល់វិស័យការពារជាតិ សន្តិសុខ ការទូត
និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ”។
លើកកំពស់ទំនាក់ទំនងឲ្យកាន់តែជាក់ស្ដែងនិងគ្រប់ជ្រុងជ្រោយ
ក្នុងបរិបទដែលស្ថានភាពភូមិសាស្ត្រនយោបាយសកល
មានការប្រែប្រួលជាច្រើន ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប
លោក Antonio Costa មកកាន់វៀតណាម
បាននាំមកនូវសារដ៏រឹងមាំមួយអំពីទំនាក់ទំនងពាណិជ្ជកម្មដែលបើកចំហ សេរី
និងផ្អែកលើច្បាប់។ យោងតាមលោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម
សហភាពអឺរ៉ុបមានបំណងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងត្រូវបានពង្រឹង
និងពង្រីកនាពេលអនាគតដោយផ្អែកលើសសរស្តម្ភចំនួនបី៖ ពាណិជ្ជកម្ម ការផ្លាស់ប្តូរបៃតង
និងសន្តិភាព-សន្តិសុខ។
ទន្ទឹមនឹងនោះ
គឺការជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លានៅក្នុងវិស័យថ្មីៗដូចជាការផ្លាស់ប្តូរឌីជីថល
នវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា (AI, semiconductors...) ការស្រាវជ្រាវ ការអប់រំ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
នេះត្រូវបានចាត់ទុកថា ជាជំហានបន្ទាប់ដើម្បីនាំទំនាក់ទំនង EU-វៀតណាមចូលទៅក្នុងយុគសម័យសហប្រតិបត្តិការថ្មី
ដែលកាន់តែជាក់ស្ដែងនិងគ្រប់ជ្រុងជ្រោយ។
“នេះជាយុគសម័យថ្មីមួយសម្រាប់ភាគីទាំងពីរ។
ដើម្បីស្វាគមន៍យុគសម័យនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកកំពស់ទំនាក់ទំនងទ្វេភាគី។
ប្រការនេះបង្ហាញថា សហភាពអឺរ៉ុបមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ
ហើយវៀតណាមគឺជាប្រទេសដំបូងគេក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ដែលសហភាពអឺរ៉ុបលើក
កំពស់ទំនាក់ទំនង។
ច្បាស់ណាស់ថា ការលើកកំពស់ទំនាក់ទំនងនេះ ជាការត្រួសត្រាយផ្លូវផង និងជាគំរូផង។
វានឹងជួយភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យផ្សេងៗ”។
ក្នុងរយៈពេល
៣៥ ឆ្នាំកន្លងមក ទំនាក់ទំនងភាពជាដៃគូវៀតណាម-សហភាពអឺរ៉ុបបានអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។
ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio
Costa នឹងរួមចំណែកបំពេញផលប្រយោជន៍របស់ភាគីទាំងពីរ
ដោយកសាងក្របខ័ណ្ឌភាពជាដៃគូថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅជាងមុន
ហើយក្លាយជាទំនាក់ទំនងគំរូមួយរវាងអាស៊ីនិងអឺរ៉ុប៕