• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីផ្តោតសំខាន់លើការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម

លោកនាយករដ្ឋមន្ត្រី Anthony Albanese បានស្វាគមន៍រដ្ឋមន្ត្រី Bui Thanh Son ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅអូស្ត្រាលីក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស; ហើយបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Bui Thanh Son មានសារសំខាន់ណាស់។
  រដ្ឋមន្ត្រីការបរទេស Bui Thanh Son អញ្ជើញជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese (ប្រភព៖ VOV)  

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៤ នាថ្ងៃទី១២ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅវិមានរដ្ឋសភាសហព័ន្ធអូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រី Anthony Albanese បានស្វាគមន៍រដ្ឋមន្ត្រី Bui Thanh Son ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅអូស្ត្រាលីក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស; ហើយបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Bui Thanh Son មានសារសំខាន់ណាស់។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានអះអាងថា រដ្ឋាភិបាលការងារអូស្ត្រាលី និងរូបលោកផ្ទាល់តែងតែចាត់ទុកវៀតណាមជាមិត្ត និងជាដៃគូសំខាន់ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្នុងតំបន់។ ទន្ទឹមនឹងនោះ ជានិច្ចកាលតែងតែផ្តោតសំខាន់លើការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលីបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងទូលំទូលាយលើគ្រប់វិស័យ ជាពិសេស ទំហំពាណិជ្ជកម្មទ្វេភាគីដែលសម្រេចបានលើសពី ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយវិស័យផ្សេងៗទៀតដូចជា សន្តិសុខ - ការពារជាតិ វប្បធម៌ អប់រំ ការជួបប្រាស្រ័យរវាងប្រជាជនត្រូវបានបង្កើនជានិច្ច ...។ រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឲ្យអូស្ត្រាលីបន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសគឺលើវិស័យថ្មីដែលវៀតណាមមានតម្រូវការ ហើយអូស្ត្រាលីមានប្រៀបខ្លាំង និងបទពិសោធន៍ដូចជា ថាមពលថ្មី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top