• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីប្តេជ្ញាផ្គត់ផ្គងជំនួយឧបត្ថម្ភធំៗ សម្រាប់ទំនាក់ទំនងអូស្ត្រាលី-អាស៊ាន

នាថ្ងៃទី ៥ ខែមិនា រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយឧបត្ថម្ភសម្រាប់គម្រោងសហគមន៍ សាកលវិទ្យាល័យ និងអាជីវកម្មចំនួន ៣៨ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ គម្រោងទាំងនេះត្រូវបានផ្តល់មូលនិធិ តាមរយៈក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាន និងវិទ្យាស្ថានអូស្ត្រាលី-ឥណ្ឌូនេស៊ី។
កិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។ រូបថត៖  VNA 

ក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាន គាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលយុវជនអូស្ត្រាលី-អាស៊ាន សម្រាប់សិស្សវិទ្យាល័យនៅទូទាំងប្រទេសអូស្ត្រាលី និងតំបន់អាស៊ីអាគ្នេយ៍;  ជួយឧបត្ថម្ភសារមន្ទីរក្នុងអាស៊ាន និងអូស្ត្រាលីធ្វើការពន្យល់ និងផ្សព្វផ្សាយប្រវត្តិសាស្រ្តដែនសមុទ្ររួមគ្នារបស់អាស៊ាន និងអូស្ត្រាលី។ ជាមួយគ្នានោះ ឧបត្ថម្ភសាកលវិទ្យាល័យ Deakin (អូស្ត្រាលី) ដើម្បីរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ក្នុងគោលបំណង ជម្រុញដំណើរការផ្លាស់ប្តូរថាមពលនៅក្នុងប្រទេស ម៉ាឡេស៊ី វៀតណាម និងអូស្ត្រាលី។

រីឯវិទ្យាស្ថានអូស្ត្រាលី-ឥណ្ឌូណេស៊ី ជួយឧបត្ថម្ភដល់ការរៀបចំសិក្ខាសាលា និងសកម្មភាពបណ្តុះបណ្តាលនៃបណ្តាញគ្រូពេទ្យជនបទរដ្ឋ New South Wales នៅទីក្រុង Maluku (ឥណ្ឌូនេស៊ី) ដើម្បីបង្កើនសមត្ថភាពសុខាភិបាលសហគមន៍នៅតំបន់ដាច់ស្រយាល ជាពិសេសជម្រុញការតភ្ជាប់ជាលក្ខណៈសកល និងការផ្ទេរចំណេះដឹង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top