• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ សេចក្តីថ្លែងការណ៍នៃប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនា តាមរយៈប្រព័ន្ធវិដេអូដោយទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានចេញសេចក្តីថ្លែងការណ៍ នៃប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដោយមានខ្លឹមសារសំខាន់ៗមួយចំនួន។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថតៈ TTXVN)


យោងតាមសេចក្តីថ្លែងការណ៍ប្រធាន ក្រុមមេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើការពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងឯកភាពធ្វើសមាហរណកម្មសេដ្ឋកិច្ច បង្កើនការយល់ដឹងនិងអត្តសញ្ញាណអាស៊ាន ក៏ដូចជាបង្កើនសមត្ថភាពឆ្លើយតបរបស់អាស៊ាន។
ថ្នាក់ដឹកនាំបានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការរក្សារចនាសម្ព័ន្ធតំបន់បើកចំហរ តម្លាភាព ផ្អែកលើច្បាប់ ហើយអាស៊ានដែលដើរតួនាទីជាមជ្ឈភាព ព្រមទាំងបានឯកភាព ជំរុញភាពស្អិតរមួតរវាងយន្តការសហប្រតិបត្តិការដឹកនាំដោយអាស៊ាន។

ដោយទទួលយករាល់អាទិភាពសំខាន់ៗនៅឆ្នាំ ២០២០ មេដឹកនាំអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី អាស៊ានដែលមានភាពស្អិតរមួតនិងមានការឆ្លើយតបយ៉ាងសកម្ម ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្លាំងក្លារបស់អាស៊ាន ដើម្បីរក្សាសាមគ្គីភាពនិងបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការចាប់យកកាលានុវត្តន៍ភាពនិងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។

ទាក់ទងនឹងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំនៃប្រទេសអាស៊ានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ថ្នាក់ដឹកនាំបានស្នើឱ្យមានការចូលរួមពីសសរស្តម្ភទាំង ៣ ក្នុងការគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់ទីម័រខាងកើតនិងឆាប់វាយតម្លៃលើពាក្យសូមចូលរួមជាសមាជិកអាស៊ានរបស់ទីម័រខាងកើតផងដែរ។

ទាក់ទងនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន អ្នកដឹកនាំទាំងអស់បានប្តេជ្ញា ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តុល្យភាពនិងការពារសេដ្ឋកិច្ចចំពោះមុខហានិភ័យនិងអស្ថិរភាពពិភពលោក។ ម្យ៉ាងវិញទៀត ប្តេជ្ញារក្សាទីផ្សារបើកចំហដោយសម្របសម្រួលក្នុងការអនុវត្តវិធានការណ៍ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺរាតត្បាត COVID-19។ ថ្នាក់ដឹកនាំអាស៊ានក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនពាណិជ្ជកម្មនិងការវិនិយោគក្នុងអាស៊ាន រួមទាំងតួនាទីសំខាន់របស់វិស័យឯកជនក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាត។

ទាក់ទងនឹងសហគមន៍វប្បធម៌-សង្គមអាស៊ាន មេដឹកនាំទាំងអស់បានប្តេជ្ញា កសាងសហគមន៍អាស៊ាន ដែលមានភាពស្អិតរមួតជាង នាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនអាស៊ាន ដោយមិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។

ទាក់ទងនឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិជាមួយដៃគូខាងក្រៅនិងអង្គការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមបណ្តាលដោយជំងឺរាតត្បាត COVID-19និងស្ថានភាពបន្ទាន់អំពីសុខភាពសាធារណៈផ្សេងទៀត។

ចំពោះបញ្ហាក្នុងតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំបានបញ្ជាក់ពីសារសំខាន់នៃការថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត  និងធានាថា សមុទ្រខាងកើត ជាតំបន់សមុទ្រសន្តិភាព ស្ថិរភាពនិងវិបុលភាព។ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ DOC  និងកសាង COC ប្រកបដោយលក្ខណៈជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចេញដំណើរទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៤ និង៤៥

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចេញដំណើរទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៤ និង៤៥

នាព្រឹកថ្ងៃទី ៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និង គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅប្រទេសឡាវ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានអាស៊ាន ២០២៤ លោក Sonexay Siphandone។

Top