• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ បន្តអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងអាស៊ាននិងសហរដ្ឋអាមេរិក

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AEM-52) នាយប់ថ្ងៃទី ២៧ ខែសីហាបានប្រព្រឹត្តទៅកិច្ចប្រជុំពិគ្រោះយោបល់នៃរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន - អាមេរិក (USTR)។

ទិដ្ឋភាពនៃកិច្ចពិភាក្សាតាមអ៊ិនធឺណែតស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងសហរដ្ឋអាមេរិក (រូបថត៖ dangcongsan.vn)


រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានបើកការសន្ទនាតាមអ៊ិនធឺរណែតជាមួយដៃគូក្រៅប្លុក រួមទាំងសហរដ្ឋអាមេ រិកទៀតផង។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និង តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer ជាសហអធិបត្រីនៃកិច្ចសន្ទនានេះ។

នៅក្នុងកិច្ចសន្ទនា ក្រុមរដ្ឋមន្ត្រីបានកត់សម្គាល់ថា តម្លៃសរុបនៃការជួញដូរទំនិញរវាងអាស៊ាននិងសហរដ្ឋអាមេរិកបានកើនឡើង ១២% ក្នុងឆ្នាំ ២០១៩។ រួមជាមួយគ្នានោះ ក្រុមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏សំខាន់ៗ នៅក្នុងដំណើរការអនុវត្តន៍កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ពាណិជ្ជកម្មនិងវិនិយោគសម្រាប់ដំណាក់កាល ២០១៩-២០២០ រវាងអាស៊ាននិងសហរដ្ឋអាមេរិក (TIFA) រួមទាំងផែនការសកម្មភាពដើម្បីអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបើកទូលាយ (E3) រវាងភាគីទាំងពីរ។

លើសពីនេះទៀត រដ្ឋមន្រ្តីទាំងអស់បានគាំទ្រចំពោះសំណើរៀបចំកិច្ចសន្ទនារវាងសហរដ្ឋអាមេរិកនិងអាស៊ានស្តីពី សិទ្ធិពលកម្មនិងពាណិជ្ជកម្មនៅឆ្នាំ២០២០ ដើម្បីបង្កើនការយោគយល់គ្នានិងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាសិទ្ធិពលកម្មដែលបានចែងក្នុងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ទន្ទឹមជាមួយគ្នានេះ ក្រុមរដ្ឋមន្រ្តីនៃភាគីទាំងពីរបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីក រាល ដាលនៃជំងឺរាតត្បាតកូវីដ ១៩។ យ៉ាងណាមិញ ក្រុមរដ្ឋមន្រ្តីបានយល់ព្រមបន្តអនុវត្តវិធានការវិជ្ជមានជាច្រើនថែមទៀត ដើម្បីជំរុញលទ្ធភាពងើបឡើងវិញនៃសេដ្ឋកិច្ចទាំងក្នុងអំឡុងពេលមានជំងឺរាតត្បាតក៏ដូចជាក្រោយជំងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ COP២៨និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ COP២៨និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

ការចូលរួមរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកបង្ហាញយ៉ាងខ្លាំងក្លានូវសារទំនួលខុសត្រូវ គំនិតផ្តួចផ្តើម និងការចូលរួមយ៉ាងសកម្មរបស់វៀត ណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកលនៃការប្រែប្រួលអាកាសធាតុ

Top