• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០


ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន ដែលប្រារព្ធឡើងនាថ្ងៃទី ៩ ខែកញ្ញា (រូបថត៖ TTXVN)
 

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២០ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធបានចូលដល់ថ្ងៃធ្វើការទី ២ ដោយមានខ្លឹមសារសំខាន់ៗជាច្រើន។
 
តាមនោះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានចូលរួមពិភាក្សា នៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - សហរដ្ឋអាមេរិក; កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - កាណាដា; កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - អូស្ត្រាលី; កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - នូវែលសេឡង់; កិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR); កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខប្រកបដោយចីរភាព។

ក្នុងចំណោមកិច្ចប្រជុំទាំងអស់នេះ គឺកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសអាស៊ាននិងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) មានភារកិច្ចសំខាន់គឺ ឯកភាពលើផែនការការងាររបស់ AICHR ដំណាក់កាល ២០២១-២០២៥ និងកម្មវិធីសកម្មភាពអាទិភាពរបស់ AICHR ក្នុងឆ្នាំ ២០២១ ។
 
កិច្ចសន្ទនាថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីក្នុងសន្តិភាព និងសន្តិសុខប្រកបដោយចីរភាព ត្រូវបានរៀបចំដោយបន្តជោគជ័យពីសម័យប្រជុំពិសេសនៃកិច្ចប្រជុំកំពូលលើកទី ៣៦ ស្តីពីស្ត្រី។ នេះជារាល់ការខិតខំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី និងសន្តិភាពនិងសន្តិសុខក្នុងអាស៊ានជាមួយដៃគូនានា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top