• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន-នូវែលហ្សេឡង់ ជំរុញកិច្ចសហប្រតិបត្តិការក្រោយជំងឺរាតត្បាត

មន្ត្រីជាន់ខ្ពស់ (SOM) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងនូវែលហ្សេឡង់ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ បន្ទាប់ពីប្រទេសសមាជិកអាស៊ានបានប្រកាសផែនការបើកព្រំដែនឡើងវិញ។
  ប្រតិភូចូលរួមកិច្ចសន្ទនាអាស៊ាន-ណូវែលហ្សេឡង់ លើកទី ២៨ ឆ្នាំ២០២១ (ប្រភព៖ asean.org)  

ការសន្យានេះបាននាំចេញនៅក្នុងកិច្ចសន្ទនាអាស៊ាន-នូវែលហ្សេឡង់លើកទី ២៩ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែតកាលពីថ្ងៃទី ៧ ខែមេសា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសង្គមទាំងក្នុងអាស៊ាន និងនូវែលសេឡង់។ នៅក្នុងកិច្ចសន្ទនា SOM អាស៊ាន និងនូវែលហ្សេឡង់ក៏បានទទួលស្គាល់តួនាទីសកម្មរបស់នូវែលសេឡង់ក្នុងយន្តការដឹកនាំដោយអាស៊ាន ព្រមទាំងបានគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពដែលបានកំណត់នៅក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពអាស៊ាន-នូវែលសេឡង់ ដំណាក់កាល ២០២១-២០២៥។ ភាគីទាំងពីរមានបំណងជំរុញការបញ្ចប់កិច្ចចរចារឱ្យបានឆាប់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងការចរចាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសអាស៊ាន-នូវែលសេឡង់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – Tự hào và tiếp nối

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”

Tối 8/10, tại Công viên Lê Văn Tám, Thành phố Hồ Chí Minh, Hiệp hội Doanh nghiệp hàng Việt Nam chất lượng cao tổ chức lễ khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”, với chuỗi hoạt động được xây dựng theo ba trục xuyên suốt: ký ức – con người – doanh nghiệp thật.

Top