• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន និងរុស្ស៊ីឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត


 ទិដ្ឋាភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)
 

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២០ នៅទីស្តីការលេខាធិការដ្ឋាន នៃសមា គមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) នៅ​រដ្ឋធានីហ្សា​ការ តា នៃប្រទេសឥណ្ឌូណេស៊ី គណៈ កម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - រុស្ស៊ី​បាន​រៀប​ចំ​កិច្ច​ប្រជុំប្រចាំឆ្នាំថ្នាក់ឯកអគ្គរដ្ឋទូតលើក ទី ១៨ សំដៅពិនិត្យ​និង​ពិភាក្សា​វិធាន​ការ​ដើម្បី​ជំរុញ​ការ​អនុវត្ត​គម្រោង​និង​សកម្មភាពសហប្រតិបត្តិការទ្វេភាគី។ ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុម​បេសកកម្ម​អចិន្ត្រៃយ៍​វៀត​ណាម​ ប្រចាំនៅអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំនេះ។
 
នៅក្នុងកិច្ចប្រជុំនេះ​ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែល​សម្រេច​បាន​លើគ្រប់​​វិស័យ ដូចជានយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ - សង្គម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាននិងរុស្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ ២០១៨ សម្រេចបាន ១៩,៨ ពាន់លានដុល្លា​ រកើនឡើងជិត ១៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ។
 
រុស្ស៊ីបានអះអាង​ថាអាស៊ានគឺ​ជាអាទិភាពមួយក្នុងគោលនយោបាយ​កិច្ចការបរទេស​របស់រុស្ស៊ី ដោយ​សន្យា​គាំទ្រ​​តួនាទីជាមជ្ឈភាព​របស់អាស៊ាន​ក្នុងការរួម​ចំណែក​ថែរក្សាសន្តិភាព​និងស្ថិរភាព​ក្នុង​តំបន់​និង​ចូល​រួមយ៉ាង​សកម្មទៅក្នុង យន្ដការក្នុងតំបន់ ដែលដឹកនាំដោយអាស៊ាន។ រុស្ស៊ីក៏បានសន្យាគាំ​ទ្រគំនិត​ផ្តួចផ្តើម​និង​អាទិភាពនានារបស់វៀតណាមក្នុងឱកា​សធ្វើជាប្រធានអាស៊ានផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top