• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន និងចិនបន្តអនុវត្តន៍ DOC យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព

DOC គឺជាឯកសារដ៏សំខាន់លើកដំបូងដែលបានចុះហត្ថលេខារវាងអាស៊ាន និងប្រទេសដៃគូ រួមចំណែកក្នុងការជំរុញសន្តិភាព ទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។
  អាស៊ាន និងចិនបន្តអនុវត្តន៍ DOC យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព  

នាថ្ងៃទី ២៥ ខែកក្កដា នៅប្រទេសចិន ក្រសួងការបរទេសចិនបានសម្របសម្រួលជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវមួយចំនួនរបស់ចិនរៀបចំសិក្ខាសាលារំលឹកខួបលើកទី ២០ នៃការប្រកាសសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) (២០០២-២០២២) តាមទម្រង់អនឡាញ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងចំនួន ០៣ វគ្គ៖ គ្រាប្រវត្តិសាស្ត្រនៅពេលចុះហត្ថលេខា DOC; លទ្ធផល និងយថាទស្សន៍នៃការអនុវត្តន៍ DOC; វឌ្ឍនភាព និងការតំរង់ទិសដៅក្នុងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) រវាងអាស៊ាន និងចិន។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានស្នើឱ្យភាគីនានាបន្តរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ ជំរុញការចរចា និងសម្រេចឲ្យបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង និងសមស្របនឹងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) កសាងសមុទ្រខាងកើតឲ្យក្លាយទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ អញ្ជើញថ្លែងក្នុងពិធីនេះ អតីតរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Dy Nien បានសង្កត់ធ្ងន់ថា DOC គឺជាឯកសារដ៏សំខាន់លើកដំបូងដែលបានចុះហត្ថលេខារវាងអាស៊ាន និងប្រទេសដៃគូ រួមចំណែកក្នុងការជំរុញសន្តិភាព ទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។ DOC បានអះអាងសារជាថ្មីនូវការគោរព និងការសន្យារបស់ភាគីនានាចំពោះសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផងដែរ។

បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានចាត់ទុកថា អាស៊ាន និងចិនចាំបាច់ត្រូវបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ DOC និងរក្សាបរិយាកាសអំណោយផលសម្រាប់ការចរចាលើ COC ដែលជាការប្តេជ្ញាចិត្តមួយក្នុងចំណោមការប្តេជ្ញាចិត្តក្រោមក្របខណ្ឌ DOC ។ ចំណែកឯបណ្ដាអតីតរដ្ឋមន្ត្រីការបរទេសអាស៊ានបានរំលឹកឡើងវិញអំពីសារៈសំខាន់ និងដំណើរការណ៍ចុះហត្ថលេខាលើ DOC ក្នុងឆ្នាំ ២០០២ ដែលជាឯកសារដំបូង ហើយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងអាស៊ាន-ចិនអំពីសមុទ្រខាងកើត។ ។ អាស៊ាន និងចិនចាំបាច់ត្រូវខិតខំប្រឹងប្រែង និងសហប្រតិបត្តិការបន្ថែមទៀត ក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព តាមរយៈការអត់ធ្មត់ដោយខ្លួនឯង មិនធ្វើសកម្មភាពដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងគោរពសិទ្ធិ និងផលប្រយោជន៍របស់ភាគីនានា ឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ឆ្នាំ ១៩៨២ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុង Hai Duong លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស

ទីក្រុង Hai Duong លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស

នាថ្ងៃទី ១៤ ខែសីហា នៅទីក្រុង Hai Duong សាកលវិទ្យាល័យហាណូយ បានសម្របសម្រួលជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង Hai Duong រៀបចំសិក្ខាសាលា “លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស ក្នុងកម្មវិធីអប់រំមធ្យមសិក្សាទុតិយភូមិ” ។

Top