• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានអំពាវនាវឲ្យកសាងសមុទ្រខាងកើតទៅជាតំបន់សមុទ្រនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការ

អាស៊ានបានសង្កត់ធ្ងន់ទៅលើការមិនធ្វើយោធូបនីយកម្ម និងស្វ័យ អត់ធ្មត់ក្នុងគ្រប់សកម្មភាពដែលអាចបណ្ដាលឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ និង បង្កើនភាពតានតឹងនៅសមុទ្រខាងកើត។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ នៅទីក្រុងហ្សាកាតា។ (រូបថត៖ VNA)

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអះអាងសារជាថ្មីនូវសារៈ សំខាន់នៃការរក្សានិងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវា ចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ហើយបានកត់សម្គាល់ផលប្រយោជន៍ នៃការចាត់ទុកសមុទ្រខាងកើតជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញក្រោយរយៈពេល ២ ថ្ងៃ (១១-១២ កក្កដា) នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី)។
សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា អាស៊ានបានអះអាងសារជាថ្មីនូវភាពចាំបាច់ ក្នុងការពង្រឹងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក ស្វ័យអត់ធ្មត់ក្នុង សកម្មភាពដែលអាចបណ្ដាលឲ្យជម្លោះកាន់តែស្មុគស្មាញឬកើនឡើង ប៉ះពាល់ដល់ សន្តិភាព និងស្ថិរភាព ព្រមទាំងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍ កាន់តែស្មុគស្មាញ។ អាស៊ានក៏បានបញ្ជាក់ជាថ្មីម្ដងទៀតនូវភាពចាំបាច់នៃការបន្តស្វែង រកដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ដែលត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយដោយច្បាប់អន្តរជាតិ។
អាស៊ានបានសង្កត់ធ្ងន់ទៅលើការមិនធ្វើយោធូបនីយកម្ម និងស្វ័យ អត់ធ្មត់ក្នុងគ្រប់សកម្មភាពដែលអាចបណ្ដាលឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ និង បង្កើនភាពតានតឹងនៅសមុទ្រខាងកើត។ អាស៊ានសង្ឃឹមថា នឹងសម្រេចបាននូវក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងក្នុងពេល ឆាប់ៗនេះ ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តី ពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខនោះ ផ្នែកថាមពលអគ្គិសនីត្រូវតែមានការទម្លុះទម្លាយ ត្រូវតែមានគម្រោងនៃសតវត្ស ហើយជាដាច់ខាតមិនបណ្ដោយឲ្យកើតឡើងកង្វះអគ្គិសនីឡើយ។

Top