• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានសង្កត់ធ្ងន់លើការសន្យាចំពោះពាណិជ្ជកម្មសេរី និងយុត្តិធម៌

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសន្យារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយសេរីភាព យុត្តិធម៌ ទូលំទូលាយ ផ្អែកលើច្បាប់ និងមិនរើសអើង ដោយមានស្នូលជាគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សន្និសីទ AEM-៥៧។ រូបថត៖ TTXVN

នេះគឺជាលទ្ធផលដ៏សំខាន់មួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៧ ដែលបានបញ្ចប់នៅរសៀលថ្ងៃទី២៦ ខែកញ្ញា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

រដ្ឋមន្ត្រីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មម៉ាឡេស៊ី លោក Zafrul Aziz បានឲ្យដឹងថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានផ្លាស់ប្តូរទស្សនៈស្តីពីយថាទស្សន៍សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ហើយបានពិភាក្សាអំពីវឌ្ឍនភាពក្នុងការអនុវត្តគោលដៅសេដ្ឋកិច្ចជាអាទិភាព រួមទាំងគំនិតផ្តួចផ្តើមសំខាន់ៗក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងគំនិតផ្តួចផ្តើមរួមរបស់សមាគម ជាមួយដៃគូសន្ទនារបស់ខ្លួន។ លោក Zafrul Aziz បានកត់សម្គាល់ថា កត្តាចម្បងដែលគ្របដណ្ដប់លើការពិភាក្សាក្នុងកិច្ចប្រជុំផ្ទៃក្នុងអាស៊ាន ក៏ដូចជាការពិគ្រោះយោបល់ជាមួយដៃគូសន្ទនាអាស៊ាន គឺជានិន្នាការគាំពារនិយម និងវិធានការពាណិជ្ជកម្មឯកតោភាគីកើនឡើង ដែលបង្កហានិភ័យដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top