• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានរៀបចំសិក្ខាសាលាស្ដីពីបដិវត្តន៍ឧស្សាហកម្មទី ៤

អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ច លោក Satvinder Singh បានសង្កត់ធ្ងន់ថា ទោះបីជាអាស៊ានបាននាំចេញគំនិតផ្ដួចផ្ដើមជាច្រើនអំពី 4IR លើសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ានក៏ដោយ ប៉ុន្តែចាំបាច់ត្រូវមានការធ្វើសមកាលកម្មថែមទៀតតាមរយៈយុទ្ធសាស្ត្រឯកភាពតែមួយ ដើម្បីជំរុញ 4IR ក្នុងតំបន់។

នាថ្ងៃទី ២៦ ខែមករា លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំសិក្ខាសាលាតាមអនឡាញ ដោយប្រធាមនបទ "ក្ដាប់ជាប់បដិវត្តន៍ឧស្សាហកម្មទី ៤៖ យថាទស្សន៍ យុទ្ធសាស្ត្រ និងផែនការសម្រាប់អាស៊ាន"។ ព្រឹត្តិការណ៍នេះស្ថិតក្នុងការពិភាក្សាយុទ្ធាសាស្ត្រឯកភាពរបស់អាស៊ានសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤" (4IR) ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៣៨ កាលពីខែតុលាកន្លងទៅ។

អញ្ជើញថ្លែងក្នុងសិក្ខាសាលានេះ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ច លោក Satvinder Singh បានសង្កត់ធ្ងន់ថា ទោះបីជាអាស៊ានបាននាំចេញគំនិតផ្ដួចផ្ដើមជាច្រើនអំពី 4IR លើសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ានក៏ដោយ ប៉ុន្តែចាំបាច់ត្រូវមានការធ្វើសមកាលកម្មថែមទៀតតាមរយៈយុទ្ធសាស្ត្រឯកភាពតែមួយ ដើម្បីជំរុញ 4IR ក្នុងតំបន់។

អគ្គលេខាធិការរង លោក Satvinder បានឲ្យដឹងថា របៀបអភិក្រមលើគ្រប់ជ្រុងជ្រោយនេះ បានអនុញ្ញាតឱ្យ 4IR មិនត្រឹមតែដើរតួនាទីជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចនិងជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជំរុញការភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាពរបស់តំបន់ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

យុវជនត្រូវតែឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថលជាតិ

យុវជនត្រូវតែឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថលជាតិ

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈលេខានៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

Top