• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការចារកម្មយោធាដើម្បីសន្តិភាពនិងសន្តិសុខក្នុងតំបន់

នាថ្ងៃទី ៣ ខែកញ្ញា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវបានប្រព្រឹត្តទៅសន្និសីទលើកទី ២១ នៃប្រមុខចារកម្មយោធានៃបណ្តាប្រទេសអាស៊ាន (AMIM-២១) ដោយមានការចូលរួមពីប្រមុខចារកម្មយោធារបស់ប្រទេសអាស៊ានទាំង១០ និងតំណាងប្រទេសទីម័រឡេស្តេបានចូលរួមជាអ្នកសង្កេតការណ៍។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN)

ដោយប្រធានបទ “កិច្ចសហប្រតិបត្តិការអាស៊ានដើម្បីសន្តិភាព សន្តិសុខ និងភាពខ្លួនទីពឹងខ្លួន” គណៈប្រតិភូនៃបណ្តាប្រទេសសមាជិកអាស៊ានបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យចារកម្មយោធា/ការពារជាតិរបស់អាស៊ាន រួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព សន្តិសុខ និងភាពខ្លួនទីពឹងខ្លួនក្នុងតំបន់។ លើសពីនេះ អង្គសន្និសិទ្ធិក៏បានផ្តោតសំខាន់លើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពលេចធ្លោក្នុងតំបន់ និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ានក្នុងក្របខណ្ឌយោធា/ការពារជាតិ ជាពិសេសក្នុងវិស័យការពារជាតិ ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការសហប្រតិបត្តិការឯកទេស ដូចជា៖ កម្មវិធីជួបប្រាស្រ័យចារកម្មវ័យក្មេងអាស៊ាន (AJIP), អាស៊ានក្រសែភ្នែករបស់យើង (AOE), សហគមន៍ចារកម្មយោធា/ការពារអាស៊ាន (AMIC) ផងដែរ។

ក៏នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) នាថ្ងៃទី ៣ ខែកញ្ញាបានប្រព្រឹត្តទៅសន្និសីទប្រធានប្រតិបត្តិការអាស៊ានលើកទី ១៤ (AMOM ១៤។ គណៈប្រតិភូបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពលេចធ្លោក្នុងតំបន់និងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងការងារយោធារបស់អាស៊ាន ដើម្បីបង្កើនសមត្ថភាព ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងយោធារបស់ប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន និងអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top