• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននៅតែស្វាគមន៍ឥណ្ឌាចូលរួម RCEP ឡើងវិញ

ច្រកទ្វារដើម្បីចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅតែបើកចំហសម្រាប់ប្រទេសឥណ្ឌា។ នេះជាការអះអាងរបស់អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) លោក កៅ គឹមហួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងញូវដេលី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឥណ្ឌា។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន ANI អគ្គលេខាធិការអាស៊ានបានសម្តែងក្តីសង្ឃឹមថា ឥណ្ឌានឹងពិចារណាឡើងវិញនូវការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ អគ្គលេខាធិការអាស៊ានបានឲ្យដឹងថា ច្រកទ្វារនៅតែបើកចំហ (ជាមួយឥណ្ឌា) ហើយអាស៊ានជឿជាក់លើឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA)

គំនិតនៃ RCEP ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១១ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ ការចរចាត្រូវបានចាប់ផ្តើមជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ នៅកម្ពុជា។ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ RCEP គឺជាគំនិតផ្តួចផ្តើមដឹកនាំដោយអាស៊ានដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ទាក់ទងនឹងផលិតផលក្នុងស្រុកសរុប (GDP) ស្រូបយកជិត១/៣នៃ GDP របស់ពិភពលោក។ តំបន់ពាណិជ្ជកម្មនេះក៏ស្រូបយក១/៣ ផងដែរ។ RCEP រួមមានប្រទេសសមាជិកអាស៊ានទាំង១០ រួមជាមួយនឹងអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top