• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងអាមេរិក សហប្រតិបត្តិការពង្រឹងប្រព័ន្ធសុខាភិបាល

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលពិសេសអាស៊ាន-អាមេរិក ដែល ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៥ ភាគីទាំងពីរបាន ឯកភាពគ្នាក្នុងការពិភាក្សា អនុម័តលើក្របខ័ណ្ឌអាស៊ាន-សហរដ្ឋអាមេរិក ហើយកសាងផែនការការងាររយៈពេលបីឆ្នាំ។

នាថ្ងៃទី ១៥ ឧសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងសហការជាមួយសមភាគីអាមេរិក ដើម្បីអភិវឌ្ឍនិងពង្រឹងប្រព័ន្ធសុខា ភិបាលក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលពិសេសអាស៊ាន-អាមេរិក ដែល ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៥ ភាគីទាំងពីរបាន ឯកភាពគ្នាក្នុងការពិភាក្សា អនុម័តលើក្របខ័ណ្ឌអាស៊ាន-សហរដ្ឋអាមេរិក ហើយកសាងផែនការការងាររយៈពេលបីឆ្នាំ។ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន និង សហរដ្ឋអាមេរិកបានឯកភាពគ្នាក្នុងការជំរុញជ្រុងជ្រោយចំនួនបី ដែលក្នុងនោះជ្រុងជ្រោយទីមួយ ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធសុខាភិបាលក្នុងអំឡុងពេលមានស្ថានភាពអាសន្ន សំដៅបង្ការទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់។ លោក Gunadi បានឲ្យដឹងថា ភាគីអាមេរិក យកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សសម្រាប់អាស៊ាន ហើយអាស៊ាននិងអាមេរិកនឹងខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាព បង្កើនបរិមាណ ព្រមទាំងធានាគុណភាពបុគ្គលិកពេទ្យ ដើម្បីបំពេញតម្រូវការថែទាំសុខភាពរបស់ ប្រជាជនផងដែរ៕

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top