• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានដើរតួនាទីសំខាន់ក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត

កាសែត Times of India ទើបនឹងបានចុះផ្សាយអត្ថបទសរសេររបស់ អ្នកកាសែតឥណ្ឌា Rudroneel Ghost ដែលក្នុងនោះអះអាងថា អាស៊ានមានតួនាទីដ៏សែនសំខាន់ក្នុងដំណើរការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ក៏ដូចជាការជំរុញដំណើរការផ្លូវការទូត គតិយុត្ត និងជំរុញយន្តការពហុភាគី ដោយផ្អែកលើច្បាប់ក្នុងតំបន់។

អ្នកកាសែត Rudroneel Ghost។ (រូបថត៖ VOV)


ឆ្លើយបទសម្ភាសន៍របស់អ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំឥណ្ឌា អ្នកកាសែត Rudroneel Ghost បានឲ្យ ដឹងថា អាស៊ានកំពុងក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនសកល ហើយតំបន់នេះមានក្របខ័ណ្ឌសន្តិភាពមួយសម្រាប់កំណើនទៀតផង។ ក្នុងកាលៈ ទេសៈនោះ បញ្ហាសមុទ្រខាងកើតកាន់តែមានសារសំខាន់ជាងទៀតដោយសារប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយអនុលោមតាមច្បាប់អន្តរជាតិនិងតាមសណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់អន្តរជាតិនោះទេ វានឹងជះឥទ្ធិពលអវិជ្ជមានទៅលើតំបន់ទាំងស្រុង។
ហេតុដូច្នេះ ប្រការសំខាន់នាបច្ចុប្បន្នគឺពិភពលោកទាំងមូលត្រូវយកចិត្តទុកដាក់ដល់បញ្ហាសមុទ្រខាងកើតនិងអនាគតនៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់កំពុងក្លាយទៅជាកម្លាំងចលករនៃកំណើនសកលក្នុងប៉ុន្មានទសវត្សខាងមុខនេះ។ អ្នកកាសែត Rudroneel Ghost ក៏បានចាត់ទុកថា វៀតណាមកំពុងពង្រីកតួនាទី របស់ខ្លួនក្នុងតំបន់អាស៊ាន។ លោកបានបកស្រាយថា៖

“វៀតណាមកំពុងដើរតួនាទីដ៏សែនសំខាន់ក្នុងតំបន់ដោយសារមូល ហេតុចំនួន ២។ ទីមួយ វៀតណាមជាសមាជិកដោយមានសម្លេងក្នុងរចនា សម្ព័ន្ធរបស់អាស៊ាន។ ឆ្នាំ២០២០ វៀតណាមធ្វើជាប្រធានអាស៊ាន ហើយបានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តការពារសណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់អន្តរជាតិនិងទម្លាប់អន្តរជាតិ។ ទីពីរវៀតណាមមានទីតាំងពិសេសនិងមានទំនាក់ទំនងសេដ្ឋកិច្ចដ៏រីកចម្រើនជាមួយ​ចិន។ ទន្ទឹមនេះ វៀតណាមក៏ យកចិត្តទុកដាក់ដល់កិច្ចការពារសណ្ដាប់ធ្នាប់ពហុប៉ូលនៅអាស៊ីបូព៌ាទៀតផង។ វៀតណាមអាចដើរតួនាទីដ៏សំខាន់ក្នុងការថែរក្សានិងជំរុញសណ្ដាប់ធ្នាប់ពហុភាគី។ ខ្ញុំគិតថា វិធីអភិក្រមរបស់វៀតណាមគឺត្រឹមត្រូវ ហើយចាំបាច់ត្រូវទទួលបានការគាំទ្ររបស់ប្រទេសដៃគូទាំងអស់ក្នុងតំបន់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top