• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានគឺជាអាទិភាពស្នូលក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស (PMC) រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) -កូរ៉េខាងត្បូង តាមប្រព័ន្ធវីដេអូ។

នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ នៅទីនេះរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដោយបានសង្កត់ធ្ងន់ថា អាស៊ានគឺជាអាទិភាពស្នូលនៃគោលនយោបាយឆ្ពោះទៅទិសខាងត្បូង (NSPP) របស់កូរ៉េខាងត្បូង ព្រមទាំងគាំទ្រដល់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងស្ថាបត្យកម្មតំបន់និងទស្សនវិស័យរបស់អាស៊ានអំពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក (AOIP)។

 

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េខាងត្បូង (PMC) (រូបថត៖ ក្រសួងការបរទេស)
 
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េខាងត្បូង (PMC) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (រូបថត៖ ក្រសួងការបរទេស)
 

កូរ៉េខាងត្បូងគាំទ្រគោលជំហររបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ដោយស្វាគមន៍អាស៊ាន លើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា ការកសាងទំនុកចិត្តនៅក្នុងតំបន់និងការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានស្នើថា កូរ៉េខាងត្បូងបន្តពង្រឹងសមត្ថភាពសុខាភិបាលរបស់ខ្លួន និងធានាការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់បណ្តាប្រទេសអាស៊ាន។ ទន្ទឹមជាមួយគ្នានោះ គាំទ្រយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីកាត់បន្ថយគម្លាតនៃការ អភិវឌ្ឍន៍និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសមធម៌ និងនិរន្តរភាពនៅក្នុងអនុតំបន់អាស៊ានក្នុងនោះមានទាំងទន្លេមេគង្គផង។ លោករដ្ឋមន្ត្រីបានស្នើឲ្យសាធារណរដ្ឋកូរ៉េខាងត្បូង សហការក្នុងការលើកកម្ពស់ការសន្ទនានិងការកសាងទំនុកចិត្ត អនុវត្តន៍ការអត់ធ្មត់និងគោរពច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ។ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអនុវត្ត DOC ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនិងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិនិង UNCLOS ១៩៨២ ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រី Bui Thanh Son បានទទួលតួនាទីជាអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង សម្រាប់ដំណាក់កាល ២០២១-២០២៤៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top