• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកមិន​មានបំ​ណង​​ចង់​ផ្លាស់ប្តូររបបដឹក​នាំ​នៅរុស្ស៊ីនោះ​ទេ​

នៅថ្ងៃទី ២៧ ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានផែនការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ីនោះទេ។
  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សេរុយសាឡឹម តំបន់ West Bank។ (រូបថត៖ Reuters)  

ការអះអាងនេះ ត្រូវបាននាំចេញបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា សមភាគីរុស្ស៊ីលោក Vladimir Putin “មិនអាចបន្តកាន់អំណាចទៀតឡើយ”។ ថ្លែងទៅកាន់អ្នកសារព័ត៍មានក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ហ្សេរុយសាឡឹម តំបន់ West Bank រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានឲ្យដឹងថា ទស្សនៈរដែលប្រធានាធិបតីលោក Joe Biden និងសេតវិមានបាននាំចេញ មានន័យថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមានសិទ្ធិដាក់ពង្រាយប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ឬទីណាៗទាំងអស់។

មុននោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីអ៊ុយក្រែន និងចូលរួមកិច្ចប្រជុំកំពូលជាមួយសម្ព័ន្ធមិត្តនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងសហភាពអឺរ៉ុប (EU) លោកប្រធានាធិបតី Joe Biden បានរិះគន់លោកប្រធានាធិបតី  Vladimir Putin ហើយបានចាត់ទុកថា  មេដឹកនាំរុស្ស៊ីរូបនេះ “មិនអាចបន្តកាន់អំណាចទៀតឡើយ”។

គួរបញ្ជាក់ថាទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ក៏ដូចជាលោកខាងលិចកំពុងធ្លាក់ចុះដល់គំរិតទាបបំផុត។ មជ្ឈដ្ឋានអ្នកវិភាគជឿជាក់ថា ការពង្រឹងសន្តិសុខនៅចំហៀងខាងកើតរបស់អង្គការណាតូ គឺជាមូលហេតុវែងអន្លាយនៃការផ្ទុះឡើងភាពតានតឹងរវាងលោកខាងលិចនិងរុស្ស៊ី ដែលញុំាំងឱ្យរុស្ស៊ីដាក់ពង្រាយប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top