• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកមានចំណងចង់បន្តកិច្ចសន្ទនាយោធាជាមួយចិន

ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ Charles Brown កាលពីថ្ងៃទី ១០ វិច្ឆិកា បាននិយាយថា លោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់ សមភាគីចិន គឺលោក Liu Zhenli ដើម្បីបង្ហាញពីគោលបំណងរបស់អាមេរិកក្នុងការ បន្តកិច្ចសន្ទនាយោធារវាងប្រទេសទាំងពីរ។
ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ Charles Brown។ (រូបថត៖ AP)

ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក មានបំណងចង់ចាប់ផ្ដើមឡើងវិញនូវកាណាល់ទំនាក់ទំនងយោធាជាមួយប្រទេសចិន ដែលត្រូវបានផ្អាកកាលពីឆ្នាំមុន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់កាលពី ឆ្នាំមុន របស់ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosy។
ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ Charles Brown កាលពីថ្ងៃទី ១០ វិច្ឆិកា បាននិយាយថា លោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់ សមភាគីចិន គឺលោក Liu Zhenli ដើម្បីបង្ហាញពីគោលបំណងរបស់អាមេរិកក្នុងការ បន្តកិច្ចសន្ទនាយោធារវាងប្រទេសទាំងពីរ។ យោងតាមលោកឧត្តមសេនីយ Charles Brown ការបន្តកិច្ចសន្ទនាយោធារវាងសហរដ្ឋអាមេរិក និងចិន គឺជាគោលដៅមួយនៃ រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden ហើយប្រការនេះគឺដើម្បីជៀសវាងការ យល់ច្រឡំដែលអាចនាំឱ្យមានវិបត្តិ។
លិខិតរបស់លោកឧត្តមសេនីយ៍ Charles Brown ត្រូវបានផ្ញើចេញក្នុងបរិបទ ដែលប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping នឹង ជួបគ្នានៅថ្ងៃទី ១៥ ខែវិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង San Francisco សហរដ្ឋអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top