• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកបញ្ជាក់ថា អង្គការណាតូ “នឹងមិនពង្រីក” ទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិកឡើយ

ទីប្រឹក្សាជាន់ខ្ពស់សម្រាប់អឺរ៉ុបនៅក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ឯកអគ្គរដ្ឋទូត Michael Carpenter នាថ្ងៃទី៨ ខែកក្កដា បានប្រកាសថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងមិនពង្រីកចូលទៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទេ ប៉ុន្តែសម្ព័ន្ធភាពនេះមានឱកាសដ៏ធំមួយ សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង និងដៃគូផ្សេងទៀតក្នុងតំបន់។

ថ្លែងនៅមជ្ឈមណ្ឌលសារព័ត៌មានបរទេស នៃក្រសួងការបរទេសអាមេរិក លោក Carpenter បានបញ្ជាក់ថា៖ អង្គការណាតូមិនពង្រីកទៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកទេ។ មិនមានដំណើរការចូលរួមទេ។ សមត្ថភាពការពារ និងទប់ស្កាត់ទាំងអស់របស់ណាតូ ស្ថិតនៅក្នុងតំបន់ អឺរ៉ុប-អាត្លង់ទិក នៅលើទឹកដីនៃសម្ព័ន្ធមិត្តណាតូ”។  ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា “ណាតូនិងដៃគូឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនមានផលប្រយោជន៍រួមជាច្រើន ក៏ដូចជាឱកាសដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងលើបញ្ហាមួយចំនួន ដូចជាសន្តិសុខតាមអ៊ីនធឺណិត ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងការកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិ។ យោងតាមលោករូបនេះ កិច្ចសហប្រតិបត្តិការឥណ្ឌូប៉ាស៊ីហ្វិកមានសារៈសំខាន់ខ្លាំងណាស់ចំពោះសម្ព័ន្ធមិត្តណាតូទាំងអស់ ខណៈដែលសន្តិសុខរបស់អឺរ៉ុបក៏មានឥទ្ធិពលដល់សន្តិសុខរបស់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា

នាព្រឹកថ្ងៃទី ១០ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា និងកម្មាភិបាលនៃភ្នាក់ងារតំណាងនៅកម្ពុជា។

Top