• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅសិង្ហបុរីរីករាយស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី

នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំបុណ្យតេតសហគមន៍អំណរនិទាឃរដូវ ឆ្នាំថោះបញ្ជស័ក ២០២៣ ដោយមានការចូលរួមពីបងប្អូនអាណិកជនវៀតណាម ក្រុមគ្រួសារ និងប្រជាជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសសាមី។
  ការសម្តែងសិល្បៈ ដែលត្រូវបានរៀបចំឡើង និងសំដែងដោយអាណិកជនវៀតណាម។ (រូបថត៖ Le Duong/TTXVN)  

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរីលោក Mai Phuoc Dung បានជម្រាបជូនដល់អាណិកជនវៀតណាម អំពីសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២២ ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់ និងពិភពលោកនៅជួបប្រទះនឹងការលំបាក។ ក្នុងឆ្នាំ ២០២២ វៀតណាមសម្រេចបាននូវអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ,០២% ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយក្នុងពិភពលោក។ ការនាំចូលនិងនាំចេញរបស់វៀតណាមសម្រេចបានជាង ៧០០ ពាន់លានដុល្លារ ទំហំសេដ្ឋកិច្ចសរុបមានជាង ៤០០ ពាន់លានដុល្លារ។

ទាក់ទិននឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានអះអាងថា នៅឆ្នាំ២០២២ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាជាមួយនឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ដូចជាដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ក្នុងខែកុម្ភៈ និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសិង្ហបុរី Halimah Yacob នៅវៀតណាមក្នុងខែតុលា។ លើសពីនេះ ក៏មានគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរបស់វៀតណាមនិងសិង្ហបុរី មកបំពេញទស្សនកិច្ចទៅវិញទៅមកផងដែរ។ ក្នុងឆ្នាំ ២០២៣ វៀតណាម និងសិង្ហបុរីប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូត និងលើកទី ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ គ្រោងនឹងមានសកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

តាងនាមឱ្យការិយាល័យនយោបាយ អគ្គលេខាបក្សលោក Nguyen Phu Trong បានចុះហត្ថលេខា និងប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ៣០ ខែមករា ស្តីពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងស្ថានភាពថ្មី។

Top