• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅថៃប្រារព្ធពិធីបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សប្តស័ក ២០២៥

នាយប់ថ្ងៃទី ១១ មករា ស្ថានទូតវៀតណាមប្រចាំនៅថៃ បានសហការជាមួយសមាគមថៃ-វៀតណាមប្រចាំទីក្រុងបាងកក និងតំបន់ជុំវិញដើម្បីរៀបចំកម្មវិធី និទាឃរដូវស្រុកកំណើតសម្រាប់អាណិកជនវៀតណាមនៅទូទាំងប្រទេសថៃ ដើម្បីអបអរសាទរបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សប្តស័ក ២០២៥។

ក្នុងបរិយាកាសរីករាយអំណរស្វាគមន៍ឆ្នាំថ្មី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ថៃ លោក Pham Viet Hung និងភ្ញៀវកិត្តិយសទាំងអស់បានលើកកែវជូនពរវៀតណាមជានិច្ចកាលអភិវឌ្ឍន៍យ៉ាងរឹងមាំ និងទំនាក់ទំនងរវាង វៀតណាមនិងថៃកាន់តែរឹងមាំ កាន់តែរីកចម្រើនជានិច្ច ជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខ   ឆ្នាំថ្មីរុងរឿង។

យោងតាមប្រធានសមាគមប្រជាជនវៀតណាមនៅថៃ លោក Nguyen Ngoc Thin ប្រជាជនជាច្រើនមកពីខេត្ត-ក្រុងក្នុងប្រទេសថៃចំនួន ២៦ បានធ្វើដំណើរផ្លូវឆ្ងាយដើម្បីចូលរួមកម្មវិធីនិទាឃរដូវស្រុកកំណើត  ព្រោះនេះជាឱកាសសម្រាប់អ្នកដែលឃ្លាតឆ្ងាយពីស្រុកកំណើតជួបប្រាស្រ័យ  លើកទឹកចិត្តគ្នាទៅវិញទៅមក និងចែករំលែកចំណងមិត្តភាពជាមួយមាតុភូមិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top