• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាកាសចរណ៍អន្តរជាតិរងការខូចខាតជាទឹកប្រាក់ចំនួន ២៩ ពាន់លានដុល្លារអាមេរិកដោយសារវីរុស Covid-19

នាថ្ងៃទី ២២ ខែកុម្ភៈ សមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ (IATA) បានរាយការណ៍ថា ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ តម្រូវការការធ្វើដំណើរទេសចរ តាមផ្លូវអាកាសនៅលើសកលលោក នឹងត្រូវបានថយចុះដោយសារការផ្ទុះឡើងនៃជំងឺ Covid-19 ។
 

បុគ្គលិកសុខាភិបាលធ្វើការលាងសម្អាតកំចាត់មេរោគនៅលើយន្តហោះរបស់សិង្ហបុរី (រូបថតៈ Mediacorp)



ហេតុដូច្នោះហើយ ការធ្លាក់ចុះនៃការធ្វើដំណើរដោយសារតែការផ្ទុះឡើងជំងឺ COVID-19 យ៉ាងឆាប់រហ័ស ដែលបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាត្រូវផ្អាកឬក៏កាត់បន្ថយជើងហោះហើរយ៉ាងច្រើនទៅកាន់ប្រទេសចិនផងដែរ ។

យោងតាមសមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបានឲ្យដឹងថាផលប៉ះពាល់នៃការរីករាលដាលជំងឺ COVID -19 ចំពោះតម្រូវការធ្វើដំណើរតាមផ្លូវអាកាសនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានានៅទូទាំងពិភពលោករងការខួចខាតជាទឹកប្រាក់ជាង ២៩ ពាន់លានដុល្លារអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Top