• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ.ស.បអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីអាកាសធាតុ - "ជ័យជម្នះជាប្រវត្តិសាស្ត្រសម្រាប់យុត្តិធម៌អាកាសធាតុ"

សេចក្ដីសម្រេចចិត្តនេះស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិបញ្ជាក់ពីការទទួលខុសត្រូវរបស់ប្រទេសជាសមាជិកក្នុងការការពារអាកាសធាតុនៃភពផែនដី។

កាលពី ថ្ងៃទី ២៩ ខែមីនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចចិត្តជាប្រវត្តិសាស្ត្រស្តីពីអាកាសធាតុ។ សេចក្ដីសម្រេចចិត្តនេះស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិបញ្ជាក់ពីការទទួលខុសត្រូវរបស់ប្រទេសជាសមាជិកក្នុងការការពារអាកាសធាតុនៃភពផែនដី។ សេចក្ដីសម្រេចចិត្តនេះត្រូវបានគេចាត់ទុកថាជា “ជ័យជម្នះប្រវត្តិសាស្ត្រសម្រាប់យុត្តិធម៌អាកាសធាតុ”។

សេចក្ដីសម្រេចចិត្តដែលត្រូវបានអនុម័តដោយប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៣២/១៩៣ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់សហគមន៍អន្តរជាតិចំពោះបញ្ហាអាកាសធាតុ។ តាមសេចក្ដីសម្រេចចិត្តនេះ តុលាការយុត្តិធម៌អន្តរជាតិនឹងផ្តល់យោបល់ផ្នែកគតិយុត្តជាលើកដំបូងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថា ប្រទេសនានាកំពុងរួមគ្នាបង្កើតឡើងប្រវត្តិសាស្ត្រ ព្រមទាំងសង្កត់ធ្ងន់ថា ទោះបីជាយោបល់ពិគ្រោះរបស់តុលាការយុត្តិធម៌អន្តរជាតិមិនមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ក៏ដោយ ប៉ុន្តែស្ថាប័ននេះនៅតែគាំទ្រមហាសន្និបាត ក៏ដូចជាប្រទេសជាសមាជិកនានាក្នុងការធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លា និងប្ដូរផ្ដាច់ថែមទៀត ដើម្បីបំពេញតម្រូវការនៃការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ផងដែរថា ដោយឈរលើគំនិតផ្តួចផ្តើមរបស់វ៉ានូអាទូ និងក្រុមស្នូលចំនួន ១៨ ប្រទេស ក្នុងនោះមានប្រទេសវៀតណាមផង សេចក្ដីសម្រេចចិត្តនេះស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នគតិយុត្តអន្តរជាតិខ្ពស់បំផុតនៃអង្គការសហប្រជាជាតិ ផ្ដល់មតិយោបល់លើកាតព្វកិច្ចរបស់ប្រទេសជាសមាជិកនានាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top