• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍បរិមាណលើកកំពស់គុណភាពមេធាវី ដើម្បីបំពេញតម្រូវការសេវាច្បាប់របស់សង្គម

ក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន មេធាវីត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យ ភាពស្មោះត្រង់ គោរពការពិតសត្យានុម័ត គោរពតាមរដ្ឋធម្មនុញ្ញនិងច្បាប់ណាក៏ដោយ ក៏ត្រូវរក្សាឲ្យបានល្អបំផុត នូវក្រមសីលធម៌វិជ្ជាជីវៈ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនិងអង្គការ; ការពារនីតិសង្គមនិយម និងផលប្រយោជន៍ស្របច្បាប់របស់រដ្ឋ។

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VOV

នេះជាការបញ្ជាណែនាំរបស់ប្រធានរដ្ឋ លោក លឿង គឿង ប្រធានគណៈកម្មាធិការមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីនៃមេធាវីវៀតណាម (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៩ ខែតុលា នៅសាលមហោស្រពហាណូយ។ លោកប្រធានបានសង្កត់ធ្ងន់ថា៖ “សហព័ន្ធគណៈមេធាវីវៀតណាមត្រូវបន្តលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួនជាកន្លែងប្រមូលផ្តុំ សាមគ្គីភាព ជាតំណាង និងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់មេធាវីទូទាំងប្រទេស។ បង្កើនការសម្របសម្រួលជាមួយស្ថាប័នអយ្យការ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងគ្រប់សកម្មភាព ដើម្បីក្លាយជាស្ពានដ៏រឹងមាំតភ្ជាប់រវាងបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងក្រុមមេធាវីទូទាំងប្រទេស; រួមចំណែកលើកកម្ពស់មុខមាត់ និងកិត្យានុភាពវិជ្ជាជីវៈ  បន្តអះអាងនូវគោលជំហរនិងតួនាទីសំខាន់របស់មេធាវីក្នុងសង្គម ពង្រឹងទំនុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនចំពោះក្រុមមេធាវីវៀតណាម"៕  


តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top