• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និង PARLASUR យ៉ាងខ្លាំងក្លាជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព

នៅទីស្នាក់ការសភានៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ទីក្រុង Montevideo នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាជាមួយប្រធានសភា MERCOSUR (ដែលបានហៅកាត់ថា PARLASUR) លោក Gustavo Penadés និងអនុប្រធានតំណាងប្រទេសសមាជិក នានានៃប្លុកនេះ (រួមមានអាហ្សង់ទីន ប្រេស៊ីល អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ)។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជាមួយប្រធានសភា MERCOSUR (ដែលបានហៅកាត់ថា PARLASUR) លោក Gustavo Penadés និងអនុប្រធានតំណាងប្រទេសសមាជិកនានានៃប្លុកនេះ។ (រូបថត៖ Doan Tan/VNA)

ក្នុងជំនួបពិភាក្សារការងារនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាង​ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយមានបំណងចង់ ពង្រឹងថែមទៀតនូវទំនាក់ទំនងជាមួយ MERCOSUR និយាយរួម និងប្រទេសសមាជិក នីមួយៗនៃប្លុកនិយាយដោយឡែក។ យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមកមិនទាន់សក្តិ សមនឹងសក្ដានុពលនៃភាគីទាំងពីរ ដោយសារតែភាគីទាំងពីរមានទីតាំងភូមិសាស្ត្រឆ្ងាយគ្នា មានភាសាខុសគ្នា គ្មានខ្សែដឹកជញ្ជូនទំនិញ និងអ្នកដំណើរដោយផ្ទាល់ដែល ធ្វើឲ្យតម្លៃភស្តុភារកម្មខ្ពស់ ហើយជាពិសេសដោយសារតែភាគីទាំងពីរមិនទាន់មានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)នៅឡើយ។ លោកប្រធានរដ្ឋសភាបានប្រកាសថា វៀតណាមបានបញ្ចប់ការត្រួតពិនិត្យផ្ទៃក្នុងពាក់ព័ន្ធនឹងការចរចា FTA ជាមួយ MERCOSUR ហើយមានគោលបំណងថា ភាគីទាំងពីរនឹងចាប់ផ្តើមការចរចាក្នុងពេល ឆាប់ៗ ដើម្បីឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាម និងប្រទេសសមាជិកប្លុក។

ចំណែកឯខាង PARLASUR វិញ លោកប្រធាន Gustavo Penadés និងអនុ ប្រធានបានសង្កត់ធ្ងន់ថា PARLASUR មានការយកចិត្តទុកដាក់ខ្ពស់ ហើយមាន បំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម ដោយសារតួនាទី យុទ្ធសាស្ត្រសំខាន់របស់វៀតណាម មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងលើពិភព លោកទៀតផង។ ថ្នាក់ដឹកនាំ PARLASUR សង្ឃឹមថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ទំនាក់ទំនងរវាងវៀតណាម - MERCOSUR និងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និង PARLASUR នឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លា ជាក់ស្ដែង និងមានប្រសិទ្ធភាព ថែមទៀត។ ថ្នាក់ដឹកនាំ Parlasur ចាត់ទុកថា វៀត ណាមអាចជាច្រកទ្វារសម្រាប់ MERCOSUR ដើម្បីជ្រៀតចូលតំបន់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន); ព្រមទាំងមានបំណងចង់បង្កើតយន្តការសហប្រតិបត្តិការ ផ្ទាល់រវាងរដ្ឋសភាវៀតណាម និង PATLASUR ក្នុងពេលឆាប់ៗ តាមនោះជំរុញកិច្ច ព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម និង MERCOSUR

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

តណាមតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថរយូរអង្វែងជាមួយកម្ពុជា។

Top