• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍កាណាល់ទូរទស្សន៍រដ្ឋសភាវៀតណាមក្លាយទៅជាកាណាល់ទូរទស្សន៍សារព័ត៌មានដ៏ជំនាញ

នាយប់ថ្ងៃទី៥ ខែមករា នៅរដ្ឋធានីហាណូយ កាណាល់ទូរទស្សន៍រដ្ឋសភាវៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី៧ ទិវាចាក់ផ្សាយកម្មវិធីទូរទស្សន៍លើកដំបូង (៦ មករា ២០១៥ - ៦ មករា ២០២២) ហើយបើកដំណើរការប្រព័ន្ធអេកូឡូស៊ីឌីជីថល។
 

ប្រធានរដ្ឋសភាវៀតណាមលោកVuong Dinh Hue ថ្លែងនៅពិធីរំលឹកខួបលើកទី៧ ទិវាចាក់ផ្សាយកម្មវិធីទូរទស្សន៍លើកដំបូង។ (រូបថត៖ VOV)


កាលពី៧ឆ្នាំមុននេះ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ កាណាល់ទូរទស្សន៍រដ្ឋសភា វៀតណាមត្រូវបានបង្ហាញមុខជាផ្លូវការ។ ពីកាណាល់ទូរទស្សន៍មួយចំណុះវិទ្យុសម្លេង វៀតណាម ទូរទស្សន៍រដ្ឋសភា វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដើម្បី បញ្ជាក់នូវឋានៈនៃទីភ្នាក់ងារសារព័ត៌មានមួយរបស់រដ្ឋសភា ជាស្ពានតភ្ជាប់រវាងរដ្ឋ សភាជាមួយម្ចាស់ឆ្នោត ត្រូវបានថ្នាក់ដឹកនាំរដ្ឋសភានិងម្ចាស់ឆ្នោតទទួលស្គាល់ និងវាយតម្លៃខ្ពស់។ ទូរទស្សន៍រដ្ឋសភាវៀតណាមបានកំណត់គោលដៅ ក្លាយជាកាណាល់ ទូរទស្សន៍សារព័ត៌មានដ៏ជំនាញ ចំណាន និងគួរឲ្យទាក់ទាញបំផុតនៅវៀត ណាម។ អញ្ជើញថ្លែងនៅពិធីរំលឹកខួប ប្រធានរដ្ឋសភាវៀតណាមលោកVuong Dinh Hue បានលើកច្បាស់ថា៖

“ទូរទស្សន៍រដ្ឋសភាវៀតណាមត្រូវបន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវការបញ្ជាដឹកនារបស់បក្សចំពោះការងារសារព័ត៌មាន និងផែនការមេស្ដីពីការអភិវឌ្ឍ គ្រប់គ្រងសារ ព័ត៌មាន បង្កើតឡើងឯកភាពខ្ពស់ក្នុងការរៀបចំអនុវត្តន៍។ ផ្ដោតសំខាន់ទៅលើការ ផ្លាស់ប្ដូរថ្មីតាមទិសដៅដែលកម្មវិធីផលិតក្នុងស្រុក បម្រើភារកិច្ចនយោបាយ ឃោសនា ដ៏សំខាន់ៗរបស់ប្រទេសជាតិ ស្រូបយកអត្រាយ៉ាងហោចណាស់៧០%នៃពេលវេលា ចាក់ផ្សាយសរុបក្នុងមួយថ្ងៃ”។

ក្នុងឱកាសនេះដែរ ទូរទស្សន៍រដ្ឋសភាវៀតណាមបានបើកដំណើរការប្រព័ន្ធ អេកូឡូស៊ីឌីជីថលនៅលើផ្លាតហ្វមអ៊ីនធឺណែត នៅឯអាស័យដ្ឋាន៖ quochoitvn.vn។ នេះជាមជ្ឈមណ្ឌលខ្លឹមសារឌីជីថលអំពីសកម្មភាពរបស់រដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភាស្ថាប័នក្រោមឱវាទរដ្ឋសភា សមាជិករដ្ឋសភា ព្រមទាំងជាផ្លាតហ្វមនៃការតភ្ជាប់ ការ ទាក់ទងប្រាស្រ័យ និងការច្នៃប្រឌិតខ្លឹមសារសម្រាប់បម្រើម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top