• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា និង ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស៊ុយអែត

នាយប់ថ្ងៃទី ៦ ខែកញ្ញា នៅរោងមហោស្រព Musikaliska Kvarteret នៅកណ្តាលរដ្ឋធានី Stockholm ស្ថានទូតវៀតណាមប្រចាំប្រទេសស៊ុយអែតបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស៊ុយអែត (១៩៦៩-២០២៤)។
លោកឯកអគ្គរដ្ឋទូត Tran Van Tuan ឧទ្ទេសនាមអំពីពិព័រណ៍រូបថតវៀតណាមជូនលោក Andreas Carlson រដ្ឋមន្ត្រីស៊ុយអែតទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋាន (រូបថត៖ Thu Hang/TTXVN)

អញ្ជើញចូលរួមក្នុងពិធីនេះ មានរដ្ឋមន្ត្រីស៊ុយអែត ទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋាន Andreas Carlson និងថ្នាក់ដឹកនាំជាច្រើនរូប តំណាងការទូត ទីភ្នាក់ងារ មន្ទីរ អង្គភាពអាជីវកម្ម និងតំណាងសមាគមវៀតណាមនិងស៊ុយអែត។

ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស៊ុយអែត លោក Tran Van Tuan បានអះអាងថា ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងទៅ វៀតណាមនិងស៊ុយអែតបានបន្តកសាង ពូនជ្រុំ និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយនិរន្តរភាពកាន់តែស៊ីជម្រៅ និងសម្រេចបានសមិទ្ធផលប្រកបដោយមោទនភាពលើវិស័យជាច្រើន។

ចំណែកឯរដ្ឋមន្ត្រីទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានស៊ុយអែត Andreas Carlson បានសម្តែងការចាប់អារម្មណ៍ចំពោះល្បឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកក៏បានអះអាងនូវជំនឿថា ទំនាក់ទំនងប្រពៃណីពិសេសវៀតណាម និងស៊ុយអែតនឹងបន្តអភិវឌ្ឍបន្ថែមទៀត។

ចំណុចពិសេសមួយក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ និងរយៈពេល ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស៊ុយអែតគឺកម្មវិធីបង្ហាញម៉ូដអាវផាយវៀតណាមជាមួយប្រធានបទ "វៀតណាម-ស៊ុយអែត៖ រយៈពេល ៥៥ ឆ្នាំនៃពណ៌មិត្តភាព" ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top