• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរទិវាកំណើតរបស់ស្ថាបនិកនៃព្រះពុទ្ធសាសនា ហ័រហាវ

នាព្រឹកថ្ងៃទី ៥ ខែមករា នៅវត្ត អានហ័រ ឃុំហ្វូតិន ខេត្តអានយ៉ាង ក្រុមការងាររបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និង រណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង ដឹកនាំដោយលោក ឡេ វ៉ាន់ហ្វឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទៅសួរសុខទុក្ខ ប្រគល់អំណោយ និងអបអរសាទរដល់ក្រុមប្រឹក្សាភិបាលកណ្ដាលនៃសមាគមន៍ព្រះពុទ្ធសាសនា ហ័រហាវ (Hoa Hao) និងអ្នកកាន់ព្រះពុទ្ធសាសនា ហ័រហាវ ក្នុងឱកាសរំលឹកខួបលើកទី ១០៦ ទិវាកំណើតលោក ហ៊ូញ ហ្វូសូ (Huynh Phu So) ស្ថាបនិកព្រះពុទ្ធសាសនា ហ័រហាវ។

លោក ឡេ វ៉ាន់ហ្វឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងក្រុមការងារ បានប្រគល់ផ្កានិងអំណោយជូនដល់ក្រុមប្រឹក្សាភិបាលកណ្តាលនៃសមាគមន៍ព្រះពុទ្ធសាសនា ហ័រហាវ។ (រូបថត៖VNA)

លោក ឡេ វ៉ាន់ហ្វឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអបអរសាទរទិវាកំណើតរបស់លោកស្ថាបនិក ហ៊ូញ ហ្វូសូ សាកសួរសុខទុក្ខវង្សត្រកូល ហ៊ូញ ក្រុមប្រឹក្សាភិបាលកណ្តាលនៃសមាគមន៍ព្រះពុទ្ធសាសនា ហ័រហាវ អ្នកមុខអ្នកការ ក៏ដូចជាប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនា ហ័រហាវ ផងដែរ។ លោក ឡេ វ៉ាន់ហ្វឿក បានសម្តែងជំនឿជាក់ថា នៅពេលខាងមុខ ប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនា ហ័រហាវ នឹងពង្រីកប្រពៃណី ដោយរស់នៅយ៉ាងល្អទាំងខាងផ្លូវលោក ផ្លូវធម៌ ហើយរួមគ្នាជាមួយសាសនាដទៃទៀត កសាងផែនមហាសាមគ្គីជាតិទាំងមូល។

រីឯខ្លួនវិញ លោក ង្វៀន តិនដាត ប្រធានក្រុមប្រឹក្សាភិបាលកណ្តាលនៃសមាគមព្រះពុទ្ធសាសនា ហ័រហាវ បានអះអាងថា ជាមួយនឹងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន លោកនឹងបន្តចលនា ពុទ្ធសាសនិក ហ័រហាវ ឲ្យរក្សាសាមគ្គីភាព អនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ក៏ដូចជាចូលរួមយ៉ាងសកម្មនិងអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top