• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួប ៦០ ឆ្នាំនៃការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង ៣ គឺ ហាណូយ - Hue – Sai Gon


សាក្សីប្រវត្តិសាស្ត្របានផ្លាស់ប្តូរមតិនៅក្នុងសិក្ខាសាលា (រូបថត៖ nhandan.com.vn)
 

សិក្ខាសាលាវិទ្យាសាស្ត្រនិងពិធីជួបសំណេះសំណាលជាមួយសាក្សីប្រវត្តិសាស្រ្តដើម្បីគូសសញ្ញារយៈពេល ៦០ ឆ្នាំនៃការចង សម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំង ៣ គឺទីក្រុងហាណូយ - Hue - សាយហ្គន (៨ តុលា ១៩៦០- ៨ តុលា ២០២០) បានបើកនាថ្ងៃទី ៣ ខែតុលា ក្នុងឱកាស រំលឹកខួប ១០១០ឆ្នាំថាំងឡុង-ហាណូយ។

នៅក្នុងសិក្ខាសាលានេះ ថ្នាក់ដឹកនាំទីក្រុងហាណូយ ទីក្រុង Thua Thien – Hue និង ទីក្រុង ហូជីមិញបានរួមគ្នារំលឹកឡើងវិញនូវប្រពៃណី នៃចំណងមិត្តភាពល្ អរវាងខេត្តនិងក្រុងចំនួន ៣។ ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh ជឿជាក់ថា ទំនាក់ទំនងពិសេស រវាងទីក្រុងទាំង ៣ នៅតែបានកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជំនាន់ ពូនជ្រុំតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីមនោសញ្ចេតនារវាងតំបន់ទាំងបី កាន់តែស្អិតរមួតជានិរន្ត។

បទអន្តរាគមន៍ដែលបានបង្ហាញនៅក្នុងសិក្ខាសាលាបានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និតរវាងទីក្រុងទាំងបី ហាណូយ - Hue - សាយហ្គន និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ទេសចរណ៍បេតិកភណ្ឌនៃតំបន់ទាំងបីនេះ។ ទន្ទឹមនឹងនេះ បានអះអាងថា ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំងបីមានអត្ថន័យនយោបាយយ៉ាងស៊ីជម្រៅផងដែរ។

ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃទិវារំដោះរដ្ឋធានីហាណូយ ទីក្រុងហូជីមិញបានសម្រេចចិត្តប្តូរឈ្មោះផ្លូវ Bien Hoa ទៅជាផ្លូវហាណូយវិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top