មន្ត្រីនិងទាហាននៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានមកដល់ខេត្ត Binh Duong ដើម្បីចូលរួមការហ្វឹកហាត់ ត្រៀមរៀបចំសម្រាប់ព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។
កងទ័ពឡាវកំពុងហ្វឹកហាត់នៅខេត្ត Binh Duong។ រូបថត៖ Thien Ly/VOV-HCMC
កម្លាំងព្យុហយាត្រារបស់កម្ពុជាបានហ្វឹកហាត់នៅខេត្ត Binh Duong រហូតដល់ថ្ងៃទី ២៩ ខែមេសា ហើយបន្ទាប់មកបានផ្លាស់ទីទៅទីក្រុងហូជីមិញ។ រូបថត៖ Thien Ly/VOV-HCMC
បញ្ជាការដ្ឋានយោធភូមិភាគខេត្ត Binh Duong ប្រគល់អំណោយដល់ក្រុមព្យុហយាត្រាឡាវ។ រូបថត៖ Thien Ly/VOV-HCMC
ថ្នាក់ដឹកនាំខេត្ត Binh Duong អញ្ជើញទៅសួរសុខទុក្ខ ផ្តល់អំណោយ និងលើកទឹកចិត្តដល់ក្រុមព្យុហយាត្រាកម្ពុជា។ រូបថត៖ Thien Ly/VOV-HCMC
ក្រៅពីសមាសភាព អង្គភាព និងកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម ពិធីព្យុហយាត្រាឆ្នាំនេះក៏មានការចូលរួមពីគណៈប្រតិភូកងទ័ពនៃបណ្តាប្រទេសចិន ឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជាផងដែរ។ នេះជាលើកទីមួយហើយដែលវៀតណាមបានរៀបចំពិធីព្យុហយាត្រាដោយមានការចូលរួមពីប្លុកយោធាបរទេស លើកកម្ពស់សារៈសំខាន់នៃកិច្ចការបរទេស និងបញ្ជាក់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកាន់តែជិតស្និទ្ធរវាងបណ្តាប្រទេស៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម