បន្ទាប់ពីបើកដំណើរការពេញលេញចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សន្ទស្សន៍នេះរបស់ប្រទេសវៀតណាមបានបន្តរក្សាអត្រាកំណើនខ្ពស់ជាងគេនៅលើពិភពលោក ដែលបានបង្ហាញពីអត្រាស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍វៀតណាម។
ទីផ្សារដែលកំពុងស្វែងរកអំពីទេសចរណ៍វៀតណាមច្រើនជាងគេគឺសហរដ្ឋអាមេរិក សិង្ហបុរី អូស្ត្រាលី ជប៉ុន ឥណ្ឌា បារាំង អាល្លឺម៉ង់ ថៃ កាណាដា និងចក្រភពអង់គ្លេស។ គោលដៅទេសចរណ៍នៅវៀតណាមដែលភ្ញៀវអន្តរជាតិស្វែងរកច្រើនជាងគេគឺ ទីក្រុងហូជីមិញ ហាណូយ Phu Quoc ដាណាំង Hoi An Nha Trang Da Lat Phan Thiet Hue និងQuy Nhon។
ទិន្នន័យស្ថិតិបានបង្ហាញថា ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងខែឧសភា ឆ្នាំ២០២២។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២២ ភ្ញៀវអន្តរជាតិមកកាន់វៀតណាមបានឈានដល់ចំនួន ៣៦៥,៣ ពាន់នាក់ កើនឡើង ៤,៥ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារក្នុងតំបន់នៅជុំវិញពិភពលោកតែងតេកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្តែង ទីផ្សារអាស៊ីបានកើនឡើង ៣,២ ដង; តំបន់ទ្វីបអាមេរិកបានកើនឡើង ២២,៩ ដង; ទ្វីបអឺរ៉ុបបានកើនឡើង ១០,៧ ដង៕