• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុសញ្ញាទីក្រុងហាណូយ និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះវៀតណាម

ក្រោយរយៈពេល ២ ថ្ងៃ ពិធីចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាទីក្រុងហាណូយ) បានបិទបញ្ចប់នាថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ។ ភាពជោគជ័យនៃព្រឹត្តិការណ៍ជាសកលនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ស្រស់ស្អាតនៃប្រទេសវៀតណាមដែលមានភាពសកម្ម មានទំនួលខុសត្រូវ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងចិត្តរបស់មិត្តភក្តិអន្តរជាតិ។
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជួបជាមួយសារព័ត៌មានក្នុងពិធីចុះហត្ថលេខា និងសន្និសីទជាន់ខ្ពស់នៃអនុសញ្ញាទីក្រុងហាណូយ។ រូបថត៖ Dương Giang/TTXVN   
  លោកស្រី Ghada Fathi Waly នាយិកាប្រតិបត្តិ UNODC។ រូបថត៖ Pham Kien/TTXVN  
  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបថត៖ Phuong Hoa/TTXVN  

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ តំណាងប្រទេសសមាជិកជិត ១៩០ រួមជាមួយអង្គការអន្តរជាតិនិងតំបន់ជាច្រើន។ ក្រុមប្រទេសដំបូងដែលចុះហត្ថលេខាលើឯកសារច្បាប់អន្តរជាតិនេះ បានកែសម្រួលយ៉ាងទូលំទូលាយអំពីការបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត។ លោកស្រី Ghada Fathi Waly នាយិកាប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានសម្តែងថា៖

“ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើររដ្ឋាភិបាលវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតសកល និងការធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញានៅទីក្រុងហាណូយ។ កិច្ចខិតខំប្រឹងប្រែងនិងប្រភពធនធានដែលវៀតណាមបានវិនិយោគដើម្បីធានាសន្និសីទសម្រេចបានជោគជ័យគឺគួរឱ្យកត់សម្គាល់ណាស់។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម មានមោទនភាពយ៉ាងខ្លាំងដែលបានសហការជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏មហិច្ឆតានេះ។ ពិធីចុះហត្ថលេខានេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ យើងនៅតែត្រូវការនាំយកអនុសញ្ញាសកលនេះ ឱ្យចូលជាធរមាន និងអនុវត្តជាក់ស្តែង”។

ការដែលថាទីក្រុងហាណូយត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សកលនេះ គឺជាការទទួលស្គាល់យ៉ាងច្បាស់អំពីឋានៈ កិត្យានុភាព និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា៖

“យើងបានឃើញថា វៀតណាមមិនត្រឹមតែមានសមត្ថភាពនិងសិទ្ធិគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះ សំដៅរួមចំណែកក្នុងការឆ្លើយតបជាសកលចំពោះបញ្ហាសន្តិសុខតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេសដ៏គួរឱ្យគោរព ដែលដើរតួនាទីកាន់តែសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ន។ ដូច្នេះហើយ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលយើងបានចុះហត្ថលេខាលើអនុសញ្ញានេះនៅប្រទេសវៀតណាម ហើយមិនអាចរកឃើញកន្លែងណាមួយដែលល្អជាងវៀតណាមទេ”។

ចាប់ពីពេលនេះតទៅ «អនុសញ្ញាទីក្រុងហាណូយ» មិនត្រឹមតែជាឈ្មោះនៃឯកសារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃស្មារតីសហប្រតិបត្តិការ ការសន្ទនា និងទំនួលខុសត្រូវសកល បង្កប់ដោយសញ្ញាសម្គាល់របស់វៀតណាមនៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិទៀតផង៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top