• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដើរតួនាទីដឹកនាំនិងកំណត់រូបរាងខ្លឹមសារសំខាន់ៗ នៅក្នុងវេទិកាពហុភាគីជាបណ្ដើរៗ

ពិធីបើកការចុះហត្ថលេខា និងសន្និសីទកម្រិតខ្ពស់នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាទីក្រុងហាណូយ) ដែលវៀតណាមជាម្ចាស់ផ្ទះ បានប្រព្រឹត្តិទៅប្រកបដោយ ជោគជ័យ និងសម្រេចបានលទ្ធផលដែលនឹកស្មានមិនដល់ជាច្រើន។
  ឧត្តមសេនីយ៍ឯក Pham The Hung អនុរដ្ឋមន្ត្រីក្រសួងនគរបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ Tuan Anh/TTXVN   
  អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Nguyen Minh Vu ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ រូបថត៖ Giang Bui /VOV  
  គណប្រតិភូចូលរួមសន្និសីទសារព័ត៌មាន។ រូបថត៖ Tuan Anh/TTXVN   

ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជាង ២.៥០០ នាក់មកពី ប្រទេសចំនួន ១១០ អង្គការអន្តរជាតិ តំបន់ និងឯកជនចំនួន ១៥០ និងអង្គភាពស្រាវជ្រាវជាង ៥០។ តួរលេខទាំងនេះលើសពីការព្យាករណ៍របស់គណៈកម្មការរៀបចំ ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់សហគមន៍អន្តរជាតិនៅក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងជាលើកដំបូងនៅវៀតណាម។

យោងតាមអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Nguyen Minh Vu អនុសញ្ញាទីក្រុងហាណូយមានសារៈសំខាន់ជាពិសេសនៅក្នុងបរិបទដែលសន្តិសុខតាមអ៊ីនធឺណិតកំពុងជាបញ្ហាសកល; ដោយបង្កើតចំណុចរបត់ក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត អភិបាលកិច្ចឌីជីថល និងលើកកម្ពស់តួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគី។ អនុរដ្ឋមន្ត្រី លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា៖ “ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ក៏រួមចំណែកដល់ការលើកកម្ពស់ឋានៈអន្តរជាតិរបស់វៀតណាម។ ជាមួយនឹងអនុសញ្ញាហាណូយ ទីក្រុងហាណូយឥឡូវនេះមិនត្រឹមតែជាទីក្រុងនៃសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងប្រមូលផ្តុំការសន្យាអន្តរជាតិក្នុងការអនុវត្តអនុសញ្ញា ទាក់ទងនឹងវិស័យឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទៀតផង។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាប្រកបដោយជោគជ័យ វៀតណាមបានអនុវត្តគោលការណ៍របស់បក្ស និងរដ្ឋដែលវៀតណាមមិនត្រឹមតែចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីដឹកនាំ និងកំណត់រូបរាងខ្លឹមសារសំខាន់ៗនៅក្នុងវេទិកាពហុភាគីជាបណ្ដើរៗទៀត”។

នៅពេលខាងមុខ ក្រសួងការបរទេស និងក្រសួងនគរបាលវៀតណាម នឹងពន្លឿនដំណើរការផ្តល់សច្ចាប័ន និងការធ្វើសមាហរណកម្មបទប្បញ្ញត្តិនៃអនុសញ្ញា ដោយធានាឲ្យបានសមស្របនឹងប្រព័ន្ធច្បាប់របស់វៀតណាម; ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top