• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កម្ពុជា - ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នាយករដ្ឋ មន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលទានអាហារពេលព្រឹក និងធ្វើការជា មួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ លោក សុន សាយ ស៊ីផាន់ដូន។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដូន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែតុលា។ (រូបថត៖ Lai Hoa/VOV)

នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យជាប្រចាំរវាងភាគីទាំងបី នៅគ្រប់កាណាល់ និងគ្រប់កម្រិត ដែលនាពេល ខាងមុខនេះគឺកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងនរគបាល និងក្រសួងការ បរទេស ព្រមទាំង បង្កើនទម្រង់ឃោសនាអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ និង តម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាព ជាពិសេសការលះបង់ដើម្បីគ្នា ទៅវិញទៅមករវាងប្រទេស និងប្រជាជាតិទាំងបី ជំរុញការតភ្ជាប់រវាងថ្នាក់ដឹកនាំ វ័យក្មេង សមាជិកសភាវ័យក្មេង យុវជន និងប្រជាជននៃប្រទេសទាំងបី។ នាយក រដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។ នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពគ្នាជំរុញកិច្ច សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ការពារព្រំដែន មិត្តភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ពន្លឿនការងារខណ្ឌសីមាបោះបង្គោល ព្រំដែន; ទប់ស្កាត់បុគ្គល និងអង្គការនានាពីការបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងបី ជាពិសេសនៅលើលំហអ៊ីនធឺណិត; ដោះស្រាយបញ្ហាដែលកើតឡើងឱ្យបានសមហេតុផល។

ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្រ្តីទាំងបីបានចាត់ទុកថា នាពេលខាងមុខ ចាំបាច់ត្រូវផ្តោតលើការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ជំរុញ ខ្លាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ព្រំដែន សម្របសម្រួលដើម្បីបង្កើតរបកគំហើញក្នុង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងការធ្វើសមាហរណ កម្មអន្តរជាតិ បង្កើតកម្លាំងចលករដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងវៀតណាមនិង កម្ពុជាឲ្យឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក និងរវាងវៀតណាមនិងឡាវឡើង ដល់ ៥ ពាន់លានដុល្លារអាមេរិក។

នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាក្នុងការពិគ្រោះយោបល់គ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម; បញ្ហាទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងត្រីភាគី; សម្របសម្រួលដើម្បីរៀបចំឱ្យបានល្អសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសនីមួយៗនាពេលខាងមុខ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top