• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍គោលជំហរ “លិខិតឆ្លងដែនវ៉ាក់សាំង” ដោយឈរលើស្មារតីធានាសុវត្ថិភាព

បណ្ដាមតិសុទ្ធតែសង្កត់ធ្ងន់ថា ស្មារតីរួមគឺ ត្រូវធានាសុវត្ថិភាពជាចម្បង។ ការត្រៀមរៀបចំលក្ខណៈ ឆ្ពោះទៅទទួលយក “លិខិតឆ្លងដែនវ៉ាក់សាំង” ចាំបាច់ត្រូវផ្អែក លើគោលនយោបាយរួមរបស់ប្រទេសនានាលើពិភពលោក។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)


នាព្រឹកថ្ងៃទី១៩ មីនា គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ របស់វៀតណាមបានជួបប្រជុំគ្នាក្រោមអធិបតីភាពរបស់លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការ។ អង្គប្រជុំបានពិភាក្សាអំពីដំណោះ ស្រាយទាំងខាងគោលនយោបាយនិងប្រព័ន្ធបច្ចេក ទេសដើម្បីអនុវត្តន៍ “លិខិតឆ្លងដែន វ៉ាក់សាំង” នាពេលអនាគត រួមចំណែកជួយសម្រួលដល់ការទទួលជនវៀតណាមពី បរទេសវិលត្រឡប់មកប្រទេសវិញ។

បណ្ដាមតិសុទ្ធតែសង្កត់ធ្ងន់ថា ស្មារតីរួមគឺត្រូវធានាសុវត្ថិភាពជាចម្បង។ ការត្រៀមរៀបចំលក្ខណៈឆ្ពោះទៅទទួលយក “លិខិតឆ្លង ដែន វ៉ាក់សាំង” ចាំបាច់ត្រូវផ្អែក លើគោលនយោបាយរួមរបស់ប្រទេសនានាលើពិភពលោក។ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានមានប្រសាសន៍ថា៖ “វិធានការរបស់វៀតណាម គឺគ្រប់គ្រងតាមរយៈប្រព័ន្ធគ្រប់គ្រងសំណុំឯកសារ សុខភាពរបស់ប្រជាជន ដោយរួមបញ្ចូលព័ត៌មានអំពីការចាក់វ៉ាក់សាំង ហើយនឹង តភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ ប្រជាជនក្នុងការចាក់វ៉ាក់សាំង ហើយគ្រប់គ្រងការធ្វើដំណើរឲ្យបានល្អជាងផងដែរ”។

នៅកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ឲ្យដឹងថា ក្រសួងបាននិងកំពុងធ្វើការជាមួយស្ថាប័នសុខាភិបាលបរទេស ដើម្បីសម្របសម្រួលគ្នា ត្រៀមរួចរាល់អនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” នាពេលអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top