• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក Tran Thanh Man ជូនពរបុណ្យ​ណូអែលនៅទីក្រុង Da Nang

គ្រូអាចា្យ Nguyen Quang Duc បានឲ្យដឹងថា លោក និងអ្នកមុខអ្នកការជានិច្ចកាលអនុវត្តន៍ល្អនូវទិសស្លោក “គោរពព្រះ ស្រឡាញ់មនុស្ស”ហើយនឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការកសាងផ្នត់រស់នៅល្អទាំងផ្លូវលោក និងផ្លូវធម៌
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរនៅទីសំណាក់នៃអេវែក Da Nang (រូបថត៖ daibieunhandan.vn)
 

ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ១៩ ខែធ្នូ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរនៅទីសំណាក់នៃអេវែក Da Nang និងអគ្គសមាគមន៍ផ្សាយគ្រិស្តសាសនាវៀតណាម។

នៅទីសំណាក់នៃអេវែក Da Nang អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ប្រទេសជាតិកំពុងស្ដារឡើងវិញជាជំហានៗ ក្រោយរយៈពេលបិទខ្ទប់ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដែលជះឥទ្ធិពលយ៉ាងធំធេងដល់សេដ្ឋកិច្ច សង្គម។ ដោយមានសាមគ្គីភាពរបស់ប្រជាជនទាំងមូល ក្នុងនោះមានអ្នកមុខអ្នកការ និងអ្នកកាន់សាសនាកាតូលិកវៀតណាមនោះ ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានរុញថយ ការស្ដារសេដ្ឋកិច្ចឡើងវិញសម្រេចបានលទ្ធផលវិជ្ជមាន ហើយកំណើនរបស់ប្រទេសជាតិទាំងមូលគ្រោងនឹងសម្រេចបានប្រមាណ ៨% ។

អញ្ជើញទៅសាកសួរសុខទុក្ខគណៈប្រចាំការសមាគមន៍ផ្សាយគ្រិស្តសាសនា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានជូនពរបុណ្យណូអែលដល់គ្រូអាចា្យ Nguyen Quang Duc និងអ្នកមុខអ្នកការនៃសមាគមផ្សាយគ្រិស្តសាសនា។

គ្រូអាចា្យ Nguyen Quang Duc បានឲ្យដឹងថា លោក និងអ្នកមុខអ្នកការជានិច្ចកាលអនុវត្តន៍ល្អនូវទិសស្លោក “គោរពព្រះ ស្រឡាញ់មនុស្ស”ហើយនឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការកសាងផ្នត់រស់នៅល្អទាំងផ្លូវលោក និងផ្លូវធម៌៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top