• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជួបសន្ទនាជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង

ទទួលតាមការអញ្ជើញរបស់អនុប្រធានា ធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង លោក Paul Mashatile, អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូងជាផ្លូវការពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញជួបសន្ទនាជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង Paul Mashatile (រូបថត៖ Lam Khanh/TTXVN)

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា នៅរដ្ឋធានី Pretoria បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅវិមានប្រធានាធិបតី អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Paul Mashatile បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សាជាផ្លូវការ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលបីទសវត្សរ៍កន្លងមក។ វៀតណាម និងអាហ្រ្វិកខាងត្បូងបានក្លាយជាដៃគូសំខាន់របស់គ្នាទៅវិញទៅមកនៅអាហ្វ្រិក និងអាស៊ីអាគ្នេយ៍។ អាហ្រ្វិកខាងត្បូងគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមនៅទ្វីបអាហ្រ្វិកជាមួយនឹងចំណូលទ្វេភាគីឈានដល់ជិត ១,៣ ពាន់លានដុល្លារ កាល ពីឆ្នាំមុន។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ កសិកម្ម វប្បធម៌ ការអប់រំ-បណ្តុះបណ្តាល និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនក៏សម្រេចបានជំហានវិជ្ជាមានដែរ។

ភាគីទាំងពីរបានឯកភាពលើទិសដៅ និងវិធានការសំខាន់ៗ ដោយបានប្តេជ្ញាជំរុញបន្ថែមទៀត ភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រវាងវៀតណាម និងអាហ្វ្រិកខាងត្បូងនាពេលខាងមុខ។ អំពីនយោបាយ និងការទូត ភាគីទាំងពីរបានឯកភាពបន្តលើកកំពស់តួនាទីនៃយន្តការសហប្រតិបត្តិការទ្វេភាគី; ពង្រឹងក្របខណ្ឌច្បាប់តាមរយៈការបញ្ចប់មុនកាលកំណត់ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យឧត្តមសិក្សា និងផលរ៉ែ។

ទាក់ទងនឹងសេដ្ឋកិច្ច ភាគីទាំងពីរបានអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកទំហំ និងរចនាសម្ព័ន្ធនៃការផ្លាស់ប្តូរពាណិជ្ជកម្ម លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច រៀបចំសកម្មភាពជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងបង្កើតការសម្រួលដល់ការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក រួមទាំងការបង្កើនការនាំចូលធ្យូងថ្មនៅអាហ្វ្រិកខាងត្បូងផងដែរ។

លើវិស័យកសិកម្ម ភាគីទាំងពីរបានកំណត់ថា នេះគឺជាវិស័យសក្តានុពលដែលត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការលើមូលដ្ឋានអនុវត្ត ឬចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការថ្មី; ស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្ម។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវបានចេញសេចក្ដី ប្រកាសអំពីការរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

Top