ព័ត៌មាន
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជាអធិបតី ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និង ចូលរួមមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ២០១៩ (Vesak 2019) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៩។ បន្ទាប់ពីពិធីទទួល អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu ផងដែរ។
នៅឯជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិគ្រប់ជាប់ថ្នាក់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់ឯក សារដែលបានចុះហត្ថលេខា។ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ ចំពោះកិច្ច សហប្រតិបត្តិការការពារជាតិនិងសន្តិសុខដែលបន្តទទួលបានប្រសិទ្ធភាពនិងនិរន្តភាព។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មាន ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មមានគុណភាពខ្ពស់ ការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ជាដើម។ ភាគីទាំងពីរបានព្រមព្រៀងជំរុញការធ្វើអាជីវកម្មជើងហោះហើរត្រង់ដោយភ្ជាប់ទៅនឹងទីក្រុងធំៗនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីវិធានការនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដទៃទៀត ដូចជាការអភិវឌ្ឍន៍ ការបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សា អំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានអះអាង បន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីក្នុងតំបន់និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ គាំទ្រគ្នាទៅវិញទៅមកដើម្បីឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ប្រទេសវៀតណាមក្នុងអាណត្តិ ២០២០ - ២០២១ និងឥណ្ឌាអាណត្តិ ២០២១- ២០២២៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម