ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu


 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅវិមានប្រធាន​រដ្ឋ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញជាអធិបតី ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu ដែល​កំពុង​បំពេញទស្សន​កិច្ចផ្លូវ​ការ​នៅវៀត​ណាម និង ចូល​រួម​មហាពិធី​បុណ្យ​វិសាខ​បូជា​នៃអង្គការ​សហប្រ​ជាជា​តិ ​២០១៩ (Vesak 2019) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៩។ បន្ទាប់ពីពិធីទទួល អនុប្រធាន​រដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អនុប្រ​ធានា​ធិបតី​ឥណ្ឌា ​  លោក Venkaiah Naidu ផងដែរ។ ​

នៅឯជំនួបនេះ ភាគី​ទាំងពីរ​បាន​ឯកភាព​បន្តរក្សាការ​ផ្លាស់​ប្តូរ​គណៈប្រតិ​គ្រប់​ជាប់​ថ្នាក់​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំង​អស់​ ព្រ​មទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់ឯក សារដែល​បានចុះហត្ថលេខា។​  ថ្នាក់​ដឹក​នាំទាំង​ពី​រ​រូប​បាន​វាយ​តម្លៃខ្ពស់ ចំពោះកិច្ច សហ​ប្រតិបត្តិ​ការការ​ពារ​ជាតិ​និង​សន្តិសុខ​ដែល​បន្ត​ទទួល​បាន​ប្រសិទ្ធភាព​និង​និរន្តភាព​។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មាន ថាមពលក​កើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មមានគុណភាពខ្ពស់  ការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ជាដើម។ ភាគីទាំងពីរ​បាន​ព្រម​ព្រៀង​ជំរុញ​ការ​ធ្វើអាជីវកម្ម​ជើងហោះ​ហើរត្រង់​ដោយ​ភ្ជាប់​ទៅនឹង​ទីក្រុង​ធំៗ​នៃប្រទេស​ទាំង​ពីរ​។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីវិធានការនានា ដើម្បីពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​នៅក្នុង​វិស័យដទៃ​ទៀត​ ដូចជាការអភិវឌ្ឍន៍ ការបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។
 
ភាគីទាំងពីរក៏​បានពិភាក្សា អំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគី​ទាំង​ពីរ​បាន​​អះអាង បន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីក្នុងតំបន់និងអន្តរជាតិ ជា​ពិសេស​ក្នុង​ក្រប​ខ័ណ្ឌ​នៃអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ  គាំទ្រគ្នា​ទៅវិញ​ទៅម​ក​ដើម្បី​ឈ​រឈ្មោះ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ប្រទេសវៀតណាមក្នុង​អាណត្តិ ២០២០ -​ ២០២១ និងឥណ្ឌា​អាណត្តិ​ ២០២១- ២០២២៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 


top