• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Mainstream Renewable ប្រទេសអៀឡង់

លោកស្រីអនុប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា ថាមពលអគ្គីសនីជាតម្រូវការមួយក្នុងចំណោមតម្រូវការចាំបាច់ក្នុងទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគម្រោងវាយោអគ្គីសនី​ដែលកំពុងត្រូវបានសម្ព័ន្ធក្រុមហ៊ុន Mainstream Renewable រៀបចំផែនការអនុវត្ត។

ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយលោក Andy Kinsella អគ្គនាយកប្រតិបតិ្តសម្ព័ន្ធក្រុមហ៊ុន Mainstream Renewable ប្រទេសអៀឡង់។ លោកស្រីអនុប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា ថាមពលអគ្គីសនីជាតម្រូវការមួយក្នុងចំណោមតម្រូវការចាំបាច់ក្នុងទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំ​ពោះ​គម្រោងវាយោអគ្គីសនីដែលកំពុងត្រូវបានសម្ព័ន្ធក្រុមហ៊ុន Mainstream Renewable រៀបចំផែនការអនុវត្ត។
លោកស្រីមានគោលបំណងថា គម្រោងនេះនឹងត្រូវបានដាក់អោយដំណើរការយ៉ាងឆាប់ៗនិងសម្រេចបានជោគជ័យ។

គួរបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន Mainstream Renewable និងសម្ព័ន្ធក្រុមហ៊ុន Phu Cuong របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការក្នុងតម្លៃ២ពាន់លានដុល្លាអាមេរិក សំដៅកសាង អភិវឌ្ឍនិងប្រតិបត្តិកសិដ្ឋានវាយោអគ្គីសនី Phu Cuong ដោយមានអានុភាព៨០០ MW នៅខេត្ត Soc Trang។ លោក Andy Kinsella អគ្គនាយកប្រតិបត្តិរបស់ Mainstream Renewable បានសង្ឃឹមថា គម្រោងនេះនឹងត្រូវបានដាក់អោយដំណើរការយ៉ាងឆាប់ៗ ដើម្បីរួមចំណែកផ្គត់ផ្គង់ប្រភពថាមពលស្អាតដោយមានតម្លៃសមស្របនិងទ្រង់ទ្រាយធំសម្រាប់ វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top