• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបប្រាស្រ័យទ្វេភាគី ជាមួយថ្នាក់ដឹកនាំប្រទេសជាច្រើននៅតាជីគីស្ថាន


 ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Emomali Rahmon អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh (រូបថត៖ TTXVN)
 

 ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Emomali Rahmon បានអះអាងនូវ គោល​បំណង​ចង់​ធ្វើ​អោយ​ស៊ី​ជំរៅ​ថែម​ទៀត​នូវទំនាក់ទំនងមិត្តភាព​ ប្រពៃណីជា មួយវៀតណាម​ ហើយ​បង្កើន​កិច្ច​សហប្រតិ​បតិ្តការ​ទ្វេភាគី​នៅ​វេទិកា​ពហុភាគី​ នានាដូចជា CICA និងអង្គការសហប្រជាជា​តិ ព្រមទាំងជំរុញទំនាក់​ទំនង​សេដ្ឋ កិច្ច​ពាណិជ្ជកម្ម​អោយកាន់​តែរីកចម្រើនយ៉ាងខ្លាំង​ក្លាផង​ដែរ។
 
ក្នុងឱ​កាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ស្ដីពីកិច្ចសហ​ប្រតិបតិ្ត​ការ​ធ្វើសកម្ម​ភាព​និង​វិធាន​ការ​កសាង​ជំនឿទុក​ចិត្តនៅទ្វីបអាស៊ី (CICA) នៅប្រទេស តាជីគីស្ថានចាប់ពីថ្ងៃទី១៤ដ​ល់ថ្ងៃទី១៥ ខែមិថុនា អ​នុប្រធាន​រដ្ឋវៀតណាម លោក ស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបប្រាស្រ័យទ្វេ​ភាគី​ជាមួយថ្នាក់ដឹកនាំ នៃ​ប្រទេស​ជាច្រើន​។
 
នៅក្នុងជំនួបជាមួ​យអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ប្រធានាធិបតីប្រទេស​ម្ចាស់ផ្ទះ​លោក​ Emomali Rahmon បានអះអាងនូវ គោលបំណងចង់ធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងមិត្តភាព ប្រពៃណី​ជា​​មួយវៀតណាម ហើយបង្កើនកិច្ចសហប្រ​តិបតិ្តការទ្វេភាគីនៅវេទិកាពហុភាគី នានាដូចជា​ CICA និងអង្គកា​រ​សហប្រជាជាតិ ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្មអោយ​កាន់​តែ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លាផ​ងដែ​រ។
 
ជាការឆ្លើយត​ប លោកស្រី Dang Thi Ngoc Thinh បានស្នើអោយភាគីទាំង ពីរផ្ដោតទៅលើ​ការជំរុញ​កិច្ច​សហប្រតិ​​បតិ្តការ​សេដ្ឋកិច្ចពាណិជ្ជកម្ម តាមរយៈ វិធាន​ការជាក់ស្ដែងនានាដូចជា ការ​ចរ​ចានិ​ង​ចុះហត្ថ​លេខាយ៉ាង​ឆាប់​ៗលើកិច្ច ព្រមព្រៀងនានាដែលជួយ​សម្រួលដល់ការធ្វើដំណើរទៅវិញទៅម​ករបស់​ប្រជា ពលរដ្ឋនៃ​ប្រទេសទាំងពីរ កិច្ចព្រមព្រៀងគាំពារការវិនិយោគ និងជៀ​សវាងការ យកពន្ធត្រួតគ្នា​​ជា​ដើម​។
 
នៅក្នុង​ជំនួបជាមួយប្រធានរដ្ឋចិន ព្រះមហាក្សត្រកាតា និងនាយករដ្ឋមន្រ្តី Azerbaijan អនុប្រធាន​រដ្ឋវៀត​ណាម​លោក​ស្រី Dang Thi Ngoc Thinh បានស្នើ អោយប្រទេសទាំងនេះសហការជាមួយវៀតណាម ដើម្បីដំណើរ​ការ​វិធាន​ការ បង្កើនទំនាក់ទំនងទ្វេភាគី ព្រមទាំងជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្ដូរគណៈប្រតិភូ ជាន់ខ្ពស់និង​គ្រប់​ជាន់​ថ្នាក់ ក៏ដូចជាការជួបប្រាស្រ័យរវាងស្ថាប័ន និងប្រជាជ​ន នៃភាគីទាំងពីរផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា

បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា

ជាមួយនឹងគម្រោងនេះ ភ្ញៀវទេសចរណ៍កម្ពុជានឹងអាចទូទាត់នៅប្រទេសវៀតណាមជាមួយប្រាក់រៀល តាមរយៈលេខកូដ QR របស់វៀតណាម ខណៈដែលអតិថិជនវៀតណាមអាចទូទាត់នៅកម្ពុជា ជាមួយនឹងរូបិយប័ណ្ណវៀតណាមផងដែរ។

Top